រវាងការរត់ និងការដើរហាត់ប្រាណ ការ «រត់» គឺឃើញផលលឿនជាង ជាពិសេសលើការដុតរំលាយកាឡូរី និងការស្រកទម្ងន់។
ទោះជាយ៉ាងណាក៏ដោយ ជម្រើសនីមួយៗមានគុណសម្បត្តិរៀងៗខ្លួន អាស្រ័យលើគោលដៅរបស់អ្នក ៖
១. ការរត់ហាត់ប្រាណ
–ល្បឿននៃលទ្ធផល៖ ឃើញផល លឿន លើការដុតកាឡូរី។ ការរត់ក្នុងរយៈពេល ១០ នាទី អាចដុតកាឡូរីបានច្រើនជាងការដើរក្នុងរយៈពេលស្មើគ្នាដល់ទៅ ២ ឬ ៣ ដង។
–គុណសម្បត្តិ ៖ ពង្រឹងសុខភាពបេះដូង និងសួតបានខ្លាំងក្លា និងជួយឱ្យស្រកទម្ងន់បានរហ័ស។
–គុណវិបត្តិ៖ បង្កសម្ពាធខ្លាំងដល់សន្លាក់ (ជង្គង់ និងកជើង) និងងាយប្រឈមនឹងការរបួស ប្រសិនបើអ្នកមានទម្ងន់ខ្លួនធ្ងន់ពេក ឬមិនធ្លាប់ហាត់សោះ។
២. ការដើរហាត់ប្រាណ
–ល្បឿននៃលទ្ធផល ៖ ឃើញផលយឺត ជាងការរត់ ។ អ្នកត្រូវចំណាយពេលដើរយូរជាងការរត់ ដើម្បីទទួលបានលទ្ធផលដូចគ្នា ។
–គុណសម្បត្តិ ៖ សុវត្ថិភាពខ្ពស់សម្រាប់សន្លាក់ ស័ក្តិសមបំផុតសម្រាប់អ្នកទើបចាប់ផ្ដើម អ្នកមានវ័យចំណាស់ ឬអ្នកមានទម្ងន់ខ្លួនលើសខ្លាំង ។ វាជួយកាត់បន្ថយស្រ្តេសបានយ៉ាងល្អ។
–គុណវិបត្តិ ៖ ត្រូវប្រើពេលវេលាច្រើនទើបឃើញលទ្ធផលលើការសម្រកទម្ងន់ ៕