ប្រសិនជាអ្នកចង់បានកូន ក្នុងនាំជាប្តីគួរតែធ្វើឲ្យបានរឿងទាំងឡាយខាងក្រោមនេះ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ក្នុងនាមជាស្វាមី គួរតែឃ្លាតឲ្យឆ្ងាយពីស្រា និងបារី ព្រោះសារធាតុដែលមានក្នុងនោះ អាចបំផ្លាញស្ពៃម៉ាតូសូអ៊ីតអ្នកយ៉ាងងាយ ដោយធ្វើឲ្យអ្នកមិនងាយមានកូនបានសម្រេចឡើយ។ ដូចនេះ អ្នកគួរតែកុំញ៉ាំស្រា និងបារីទៀត ទើបអាចមានកូន ហើយសុខភាពរបស់កូននឹងល្អខ្លាំងជាមិនខានឡើយ។ ជាពិសេស សម្ពាធការងារអ្នកក៏គួរតែទម្លាក់ចុះខ្លះដែរ ដោយមិនគួររងសម្ពាធខ្លាំងពេកនោះទេ ព្រោះសម្ពាធទាំងនោះនឹងអាចជាឧបសគ្គក្នុងការធ្វើឲ្យអ្នកគ្មានកូនឡើយ។ ម្យ៉ាងទៀត អ្នកគួរតែកំដរប្រពន្ធដើរលេងខ្លះ ដើម្បីឲ្យខួរក្បាលអ្នកទាំងពីរស្រស់ស្រាយខ្លះ ទើបអាចជួយឲ្យអ្នកអាចផលិតកូនបានសម្រេច។ ដូចនេះ ក្នុងនាមជាប្តី គួរតែធ្វើឲ្យបានរឿងទាំងនេះ ទើបអាចមានកូនពរនឹងគេឯងដែរ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)