យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការកសាងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ និងទាក់ទាញចិត្តបុរស មិនមែនស្ថិតលើការតាមដេញតាមនោះទេ ប៉ុន្តែគឺស្ថិតលើ “ភាពឆ្លាតវៃ និងភាពជឿជាក់”។
គន្លឹះដំបូងគឺត្រូវរក្សាភាពស្ងប់ស្ងាត់ កុំបង្ហាញភាពប្រញាប់ប្រញាល់ ឬបង្ហាញភាពនៅលីវខ្លាំងពេក ដែលអាចធ្វើឱ្យគេមានអារម្មណ៍ភ័យខ្លាច។ អ្នកគួរនាំយកប្រធានបទដែលមានខ្លឹមសារដូចជា ចំណេះដឹងទូទៅ កីឡា ឬការងារមកជជែក ដើម្បីបង្ហាញថាអ្នកជាមនុស្សស្រីដែលមានតម្លៃ និងគួរឱ្យចាប់អារម្មណ៍។
ភាពមានអាថ៌កំបាំងបន្តិចបន្តួច និងការលេងសើចបែប “ចង់បានតែមិនចង់បាន” គឺជាយុទ្ធសាស្ត្រដុតកម្ដៅសភាវគតិចង់យកឈ្នះរបស់បុរស។ ការមិនឆ្លើយតបសារភ្លាមៗ ឬការរវល់ជាមួយការងារផ្ទាល់ខ្លួន នឹងធ្វើឱ្យគេយល់ថាអ្នកជាមនុស្សមានតម្លៃ និងមានជីវិតផ្ទាល់ខ្លួនដ៏រឹងមាំ។ បន្ថែមពីនេះ ការរក្សាអាកប្បកិរិយាសុភាពរាបសារ ជៀសវាងការចង់ឈ្នះក្នុងគ្រប់ការសន្ទនា និងការប្រើប្រាស់បណ្ដាញសង្គមដោយភាពច្នៃប្រឌិត នឹងជួយកសាងភាពស្និទ្ធស្នាលតាមបែបធម្មជាតិ។ ចូរចងចាំថា តុល្យភាពរវាងភាពឆ្លាតវៃ និងភាពទន់ភ្លន់ គឺជាមន្តស្នេហ៍ដ៏ខ្លាំងក្លាបំផុតដែលធ្វើឱ្យទំនាក់ទំនងរបស់អ្នកកាន់តែរឹងមាំ និងមានន័យ៕