យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការផ្ដាច់កាហ្វេចេញពីរបបអាហារប្រចាំថ្ងៃអាចផ្ដល់នូវអត្ថប្រយោជន៍សុខភាពគួរឱ្យកត់សម្គាល់ ជាពិសេសគឺការកាត់បន្ថយភាពថប់បារម្ភ និងភាពតានតឹងបានយ៉ាងច្រើន។
ដោយសារជាតិកាហ្វេអ៊ីនមានឥទ្ធិពលរំញោចដល់ចង្វាក់បេះដូងឱ្យលោតញាប់ និងដកដង្ហើមខ្លីៗ ដែលធ្វើឱ្យខួរក្បាលយល់ច្រឡំថាជារោគសញ្ញានៃភាពភ័យស្លន់ស្លោ ការផ្ដាច់វាចោលនឹងជួយឱ្យប្រព័ន្ធសរសៃប្រសាទត្រលប់មកសភាពស្ងប់ស្ងាត់ឡើងវិញ។ លើសពីនេះ គុណភាពនៃការសម្រាន្តរបស់អ្នកនឹងមានភាពប្រសើរឡើងយ៉ាងខ្លាំង ដោយសារគ្មានជាតិកាហ្វេអ៊ីនមកបង្អាក់វដ្តនៃដំណេកស្កប់ស្កល់ ដែលជួយឱ្យរាងកាយមានថាមពលពេញលេញនៅពេលភ្ញាក់ពីគេង។
ចំពោះសុខភាពសរីរាង្គ និងសម្រស់ ការឈប់ញ៉ាំកាហ្វេជួយកាត់បន្ថយការបត់ជើងតូចញឹកញាប់ និងកាត់បន្ថយអាការៈឈឺតឹងដោះចំពោះស្ត្រីបានរហូតដល់ទៅ ៨៧%។ អ្វីដែលកាន់តែពិសេសនោះគឺ វាជួយពន្យារភាពចាស់នៃស្បែកបានយ៉ាងមានប្រសិទ្ធភាព ព្រោះជាតិកាហ្វេអ៊ីនជាសត្រូវដែលរារាំងការផលិតខូឡាជែន ដែលធ្វើឱ្យស្បែកបាត់បង់ភាពយឺត និងឆាប់ជ្រួញ។
ស្របពេលជាមួយគ្នានេះ រាងកាយរបស់អ្នកនឹងអាចស្រូបយកសារធាតុចិញ្ចឹម ជាពិសេសជាតិដែកពីរបបអាហារបានប្រសើរជាងមុនពី ៣៩% ទៅ ៩០% ដែលជួយពង្រឹងសុខភាពទូទៅឱ្យកាន់តែរឹងមាំ និងមានស្បែកភ្លឺថ្លាចេញពីខាងក្នុង៕