ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ឆ្នាំរោង និងម្សាញ់
អ្នកដែលកើតក្នុងឆ្នាំពីរនេះដល់ពេលក្នុងការទទួលបានលាភធំហើយ ដោយឲ្យតែអ្នកចាប់បានឱកាស អ្នកនឹងអាចទទួលបានផលធំ។ ជាពិសេស ទោះបីជាមុខរបរមិនជោគជ័យ ក៏មុខរបរផ្សេងអាចជោគជ័យដែរ ដោយមិនធ្វើឲ្យអ្នកខ្វះលុយឡើយ។
ឆ្នាំរកា និងថោះ
បុគ្គលដែលកើតក្នុងឆ្នាំ២នេះ នឹងអាចជោគជ័យខ្លាំងក្នុងឆ្នាំកុរនេះ។ ពន្លឺនៃលាភអ្នកនឹងមិនងាយរលត់ឡើយ ដោយបើកភ្លឺជានិច្ច ដើម្បីជួយបំភ្លឺផ្លូវអ្នកឲ្យដើរទៅរកផ្លូវដែលសម្បូរទៅដោយទ្រព្យ។ ជាហេតុដែលធ្វើឲ្យអ្នកមិនលំបាកទៀតឡើយ។
ឆ្នាំវក និងមមី
អ្នកដែលកើតក្នុងឆ្នាំទាំងពីរខាងលើ នឹងអាចមានអ្នកជួយច្រើន ធ្វើឲ្យអ្នកអាចដោះស្រាយបញ្ហាយ៉ាងរលូន។ ជាពិសេស ហុងស៊ុយអ្នកក៏ប្រែជាល្អវិញដែរ ដោយធ្វើឲ្យអ្នកអាចចាប់បានឱកាសដែលមិនធ្លាប់មានពីមុន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)