យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស អាថ៌កំបាំងនៃការរក្សាបង្គាឱ្យស្រស់ និងគ្មានក្លិនឆ្អាប មិនមែនស្ថិតលើការលាងទឹកធម្មតាតែមួយមុខនោះទេ ប៉ុន្តែវាទាមទារបច្ចេកទេសសម្អាតឱ្យបានត្រឹមត្រូវតាមបែបភោជនីយដ្ឋាន។
ការប្រើប្រាស់អំបិលដើម្បីជម្រះក្លិនឆ្អាត រួមជាមួយម្សៅដំឡូងមីដែលដើរតួជាអ្នកស្រូបយកភាពកខ្វក់ និងជាតិរំអិលស្អិតៗ នឹងជួយឱ្យបង្គាមានសភាពថ្លាស្អាត។ លើសពីនេះ ការត្រាំបង្គាក្នុងទឹកត្រជាក់ខ្លាំង ឬទឹកសូដា រយៈពេលពីរបីនាទី គឺជាគន្លឹះដ៏សំខាន់ដែលធ្វើឱ្យសាច់បង្គារឹងមាំ និងមានវាយនភាពស្រួយលោតញាប់ពេលយកទៅចម្អិន។
សម្រាប់ការរក្សាទុកឱ្យបានយូរដោយមិនឱ្យក្បាលជ្រុះ ឬប្រែពណ៌ខ្មៅ អ្នកអាចប្រើវិធីសាស្ត្រប្រោះស្ករសសើៗដើម្បីរក្សាសំណើម ឬច្រកបង្គាក្នុងប្រអប់ដែលមានទឹកពេញ រួចយកទៅបង្កក ដើម្បីការពារកុំឱ្យសាច់ប៉ះនឹងខ្យល់ដែលនាំឱ្យបាត់បង់ជាតិផ្អែម។ នៅពេលត្រូវការប្រើប្រាស់ ការរលាយទឹកកកដោយផ្ទេរមកថតធម្មតា ឬត្រាំក្នុងទឹកត្រជាក់ធម្មតា គឺជាវិធីដ៏ល្អបំផុតដើម្បីរក្សាគុណភាពសាច់មិនឱ្យទន់ជ្រាយ។
ការអនុវត្តតាមគន្លឹះទាំងនេះ នឹងជួយឱ្យមេផ្ទះគ្រប់រូបអាចរក្សាគ្រឿងសមុទ្រឱ្យនៅស្រស់ និងមានរសជាតិឆ្ងាញ់ដូចទើបតែទិញថ្មីៗជានិច្ច៕