យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ជំងឺលើសសម្ពាធឈាមច្រើនតែមិនបង្ហាញរោគសញ្ញាច្បាស់លាស់ឡើយ ប៉ុន្តែវាអាចបង្កឱ្យមានគ្រោះថ្នាក់សរសៃឈាមខួរក្បាល និងជំងឺបេះដូង។ ក្រៅពីការរស់នៅស្អាត ភេសជ្ជៈ ៣ មុខខាងក្រោមនេះអាចជួយអ្នកបាន៖
- ទឹកមើមយ៉េនក្រហម៖ មានសារធាតុជួយឱ្យសរសៃឈាមរីកធំ និងសម្រួលរបត់ឈាមឱ្យដើរស្រួល ដែលជួយកាត់បន្ថយសម្ពាធលើសរសៃឈាមអាកទែរភ្លាមៗ។
- តែផ្កា Chamomile៖ ជាភេសជ្ជៈគ្មានជាតិកាហ្វេអ៊ីនដែលជួយកាត់បន្ថយស្រ្តេស និងជួយឱ្យគេងលក់ស្កប់ស្កល់។ ការគេងបានល្អគឺជាគន្លឹះសំខាន់ក្នុងការរក្សាសម្ពាធឈាមឱ្យនៅថេរ។
- ទឹកដោះគោខ្លាញ់ទាប៖ សម្បូរដោយជាតិកាល់ស្យូម និងប៉ូតាស្យូម ដែលជួយឱ្យសរសៃឈាមសម្រាក និងកាត់បន្ថយការធ្វើការធ្ងន់របស់បេះដូង។
ទោះជាយ៉ាងណាក៏ដោយ អ្នកគួរចៀសវាងការបន្ថែមស្ករក្នុងភេសជ្ជៈទាំងនេះ និងត្រូវតាមដានកម្រិតសម្ពាធឈាមឱ្យបានទៀងទាត់ ប្រសិនបើវាឡើងដល់កម្រិតលើសពី 140/90 mmHg៕