យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការមានស្បែកភ្លឺថ្លា និងក្មេងជាងវ័យមិនមែនពឹងផ្អែកតែលើការប្រើប្រាស់ផលិតផលពីខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែវាចាប់ផ្តើមចេញពីការចិញ្ចឹមកោសិកាពីខាងក្នុងតាមរយៈរបបអាហារដែលសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្ម។
ក្រុមផ្លែប៊ឺរី និងតែបៃតង គឺជាប្រភពនៃសារធាតុអាន់ថូស៊ីយ៉ានីន និង EGCG ដែលជួយកាត់បន្ថយការរលាក ការពារស្បែកពីកាំរស្មីយូវី និងទប់ស្កាត់ការកកើតស្នាមអុចខ្មៅយ៉ាងមានប្រសិទ្ធភាព។
សម្រាប់ការចម្អិនអាហារ ការទទួលទានប៉េងប៉ោះឆ្អិន និងការ៉ុតចម្អិនជាមួយប្រេង នឹងជួយឱ្យរាងកាយស្រូបយកសារធាតុលីកូពីន និងបេតាការ៉ូទីនបានកាន់តែប្រសើរ ដើម្បីបង្កើតរបាំងការពារកម្ដៅថ្ងៃ និងជួសជុលកោសិកាស្បែកថ្មីឱ្យកាន់តែភ្លឺថ្លា។ បន្ថែមពីនេះ ការប្រើប្រាស់រមៀតដែលមានសារធាតុ Curcumin ជួយកាត់បន្ថយការរលាកដែលជាឫសគល់នៃស្បែកស្រអាប់ និងស្នាមជ្រួញ។
ចំពោះអាហារសម្រន់ ការជ្រើសរើសសូកូឡាខ្មៅ និងផ្លែបឺរ នឹងជួយបង្កើនលំហូរឈាម និងរក្សាសំណើមស្បែកឱ្យនៅទន់រលោង ចំណែកគ្រាប់ប៉េកានដែលសម្បូរជាតិស័ង្កសី នឹងជួយពង្រឹងរចនាសម្ព័ន្ធស្បែកឱ្យកាន់តែរឹងមាំ និងធន់នឹងការបំពុលពីមជ្ឈដ្ឋានខាងក្រៅ។
ការបញ្ចូលអាហារកំពូលទាំង ៨ មុខនេះទៅក្នុងរបបអាហារប្រចាំថ្ងៃ គឺជាយុទ្ធសាស្ត្រដ៏ឆ្លាតវៃបំផុតក្នុងការថែរក្សាសម្រស់ឱ្យស្ថិតស្ថេរ និងភ្លឺថ្លាចេញពីខាងក្នុងមកយ៉ាងពិតប្រាកដ៕