យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការគ្រប់គ្រងប្រាក់ខែឱ្យមានប្រសិទ្ធភាពសម្រាប់បុរសធ្វើការ មិនមែនមានន័យថាត្រូវរស់នៅដោយត្បិតត្បៀតពេកនោះទេ ប៉ុន្តែគឺជាការរៀបចំប្រព័ន្ធហិរញ្ញវត្ថុឱ្យមានតុល្យភាព។
ជំហានដំបូងដ៏សំខាន់គឺការប្រើរូបមន្ត ៥០/៣០/២០ (៥០% សម្រាប់តម្រូវការចាំបាច់, ៣០% សម្រាប់ភាពរីករាយផ្ទាល់ខ្លួន និង ២០% សម្រាប់ការសន្សំ) ដោយត្រូវបែងចែកភ្លាមៗនៅពេលប្រាក់ខែចេញ។ ដើម្បីបង្កើនប្រសិទ្ធភាព អ្នកគួរប្រើប្រាស់បច្ចេកវិទ្យាដូចជា កម្មវិធីតាមដានការចំណាយ និងការកំណត់កាត់ប្រាក់សន្សំដោយស្វ័យប្រវត្តិទៅក្នុងគណនីដាច់ដោយឡែក ដើម្បីជៀសវាងការចាយវាយប្រាក់សន្សំដោយអចេតនា។
ក្រៅពីការសន្សំ ការចេះវិនិយោគក្នុងកម្រិតតូចៗដើម្បីបង្កើតចំណូលបន្ថែម និងការកំណត់ថវិកាច្បាស់លាស់សម្រាប់របស់របរប្រណីតៗ នឹងជួយឱ្យអ្នកអាចចាយវាយដោយគ្មានអារម្មណ៍ខុស ឬតានតឹង។ អ្វីដែលកាន់តែពិសេសនោះគឺ ការផ្ដល់អាទិភាពលើការចំណាយដែលចាំបាច់ពិតប្រាកដ និងការបែងចែកកញ្ចប់ថវិកាសម្រាប់ “សុខភាពផ្លូវចិត្ត” ដើម្បីបញ្ចូលថាមពលឱ្យខ្លួនឯង។
ការអនុវត្តវិន័យហិរញ្ញវត្ថុទាំងនេះ នឹងជួយឱ្យបុរសគ្រប់រូបសម្រេចបាននូវសន្តិសុខហិរញ្ញវត្ថុរយៈពេលវែង និងរស់នៅដោយមានក្ដីសុខពិតប្រាកដ៕