យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស អាការៈឈឺក្បាលប្រកាំងនៅពេលព្រឹក ជារឿយៗបណ្តាលមកពីកត្តាបរិស្ថានក្នុងបន្ទប់គេងដែលយើងមើលរំលង។
ដើម្បីប្រែក្លាយបន្ទប់គេងឱ្យទៅជា “ស្ថានីយបញ្ចូលថាមពល” ពិតប្រាកដ ការរក្សាភាពងងឹតឱ្យបាន ១០០% និងសីតុណ្ហភាពចន្លោះ ២២-២៥ អង្សាសេ គឺជាជំហានដំបូងក្នុងការជួយឱ្យរាងកាយសម្រាកបានជ្រៅ និងកាត់បន្ថយការរំខានដល់ខួរក្បាល។ បន្ថែមពីនេះ ការប្រើក្លិនក្រអូបបែបធម្មជាតិ និងការជ្រើសរើសខ្នើយដែលទ្រទ្រង់កញ្ចឹងកបានត្រឹមត្រូវ នឹងជួយឱ្យចរន្តឈាមរត់ទៅចិញ្ចឹមខួរក្បាលបានល្អ ការពារអាការៈករឹង និងឈឺក្បាលពេលភ្ញាក់។
ក្រៅពីនេះ ការដាក់ឧបករណ៍អេឡិចត្រូនិចឱ្យឆ្ងាយពីក្បាល និងការតុបតែងបន្ថែមនូវរុក្ខជាតិបន្សុទ្ធខ្យល់ ដូចជាដើមអណ្ដាតខ្លា នឹងជួយបង្កើនកម្រិតអុកស៊ីសែន និងកាត់បន្ថយអ័រម៉ូនស្ត្រេសបានយ៉ាងប្រសើរ។ ប្រសិនបើមានសំឡេងរំខានពីខាងក្រៅ ការប្រើសំឡេងបែបធម្មជាតិនឹងជួយឱ្យដំណេករបស់អ្នកកាន់តែស្ងប់។
ការយកចិត្តទុកដាក់លើការរៀបចំបន្ទប់គេងតាមតិចនិកទាំងនេះ មិនត្រឹមតែជួយបំបាត់ការឈឺក្បាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យអ្នកភ្ញាក់ពីគេងដោយភាពស្រស់ស្រាយ និងមានថាមពលពេញមួយថ្ងៃ៕