ការកើតជំងឺផ្ដាសាយធម្មតា ទាមទារការថែទាំខ្លួនឱ្យបានត្រឹមត្រូវ ដើម្បីជួយឱ្យប្រព័ន្ធការពាររាងកាយដំណើរការបានល្អ និងឆាប់ជាសះស្បើយ ។ ខាងក្រោមនេះ គឺជាវិធីសាស្ត្រសំខាន់ៗដែលអ្នកគួរអនុវត្ត៖
១. សម្រាកឱ្យបានច្រើន
ការសម្រាក គឺជាឱសថដ៏ល្អបំផុត។ នៅពេលអ្នកគេងបានគ្រប់គ្រាន់ រាងកាយនឹងមានថាមពលក្នុងការប្រយុទ្ធប្រឆាំងជាមួយវីរុស ។ គួរជៀសវាងការធ្វើការធ្ងន់ ឬហាត់ប្រាណខ្លាំងក្លានៅពេលកំពុងឈឺ។
២. បំពេញជាតិទឹកក្នុងរាងកាយ
ជាតិទឹកជួយកាត់បន្ថយភាពខាប់នៃស្លេស្ម និងការពារកុំឱ្យស្ងួតបំពង់ក ៖
-ទឹកក្ដៅឧណ្ហៗ៖ ជួយសម្រួលដល់ការតឹងច្រមុះ និងឈឺបំពង់ក។
-ទឹកក្រូចឆ្មារទឹកឃ្មុំ៖ ទឹកឃ្មុំជួយបំបាត់ការក្អក និងរលាកបំពង់ក។
-ស៊ុបមាន់ ៖ ជួយផ្ដល់ជាតិទឹក និងសារធាតុចិញ្ចឹមដែលងាយរំលាយ។
៣. ខ្ពុរមាត់ជាមួយទឹកអំបិល
ការខ្ពុរមាត់ជាមួយទឹកអំបិល (លាយអំបិលកន្លះស្លាបព្រាកាហ្វេ ជាមួយទឹកក្ដៅឧណ្ហៗមួយកែវ) អាចជួយកាត់បន្ថយការឈឺបំពង់ក និងសម្លាប់មេរោគបឋម។
៤. បង្កើនសំណើម និងបន្ថយកម្ដៅ
-ស្អំកន្សែង ៖ ប្រសិនបើមានកម្ដៅខ្លួន ចូរប្រើកន្សែងជ្រលក់ទឹកធម្មតា (មិនមែនទឹកកក) មកជូតខ្លួន ឬស្អំលើថ្ងាស។
-ដកដង្ហើមជាមួយចំហាយទឹក ៖ ការស្ពង់ ឬងូតទឹកក្ដៅឧណ្ហៗ ជួយឱ្យច្រមុះស្រឡះ និងដកដង្ហើមបានស្រួល។
៥. របបអាហារដែលជួយពង្រឹងភាពស៊ាំ
គួរទទួលទានអាហារដែលមានវីតាមីន C (ដូចជា ក្រូច ម្ទេសប្លោក ផ្លែគីវី) និងអាហារដែលមានជាតិស័ង្កសី (Zinc) ដើម្បីជួយឱ្យប្រព័ន្ធការពាររាងកាយរឹងមាំ។
៦. ការប្រើប្រាស់ថ្នាំ (បើចាំបាច់)
-ថ្នាំបញ្ចុះកម្ដៅ និងបំបាត់ការឈឺចាប់៖ ដូចជា ប៉ារ៉ាសេតាមុល (Paracetamol)។
-ថ្នាំបំបាត់ការតឹងច្រមុះ ឬថ្នាំក្អក៖ ប្រើតាមរោគសញ្ញាដែលអ្នកមាន។