យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការធ្លាក់ចុះនូវសមត្ថភាពផ្លូវភេទ ជារឿយៗមិនមែនជាជំងឺធ្ងន់ធ្ងរដែលត្រូវការព្យាបាលដោយថ្នាំថ្លៃៗនោះទេ ប៉ុន្តែវាគឺជាសញ្ញាដែលរាងកាយប្រាប់ថាអ្នកត្រូវការការថែទាំសុខភាពឱ្យបានត្រឹមត្រូវ។ ការកែលម្អថាមពលបុរសតាមបែបធម្មជាតិ គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាព សុវត្ថិភាព និងមានចីរភាពបំផុត។
ចំណុចដំបូងដែលបុរសគួរយកចិត្តទុកដាក់គឺ ការជំរុញចរន្តឈាមតាមរយៈការហាត់ប្រាណបេះដូង ដូចជាការរត់ ឬហែលទឹក ព្រោះមុខងារលិង្គអាស្រ័យផ្ទាល់ទៅលើលំហូរឈាម។ ទន្ទឹមនឹងនេះ របបអាហារដែលសម្បូរស័ង្កសី ម៉ាញ៉េស្យូម និងវីតាមីន D ដែលមានក្នុងបន្លែបៃតង គ្រាប់ធញ្ញជាតិ និងត្រីសាម៉ុង នឹងជួយជំរុញការផលិតអ័រម៉ូនតេស្តូស្តេរ៉ូនពីខាងក្នុង។ ការកាត់បន្ថយទម្ងន់ ជាពិសេស “ខ្លាញ់ពោះ” ក៏ជារឿងចាំបាច់ ព្រោះខ្លាញ់លើសនឹងរំខានដល់តុល្យភាពអ័រម៉ូនភេទ បណ្តាលឱ្យអ័រម៉ូនបុរសធ្លាក់ចុះ។
ក្រៅពីរបបអាហារ និងការហាត់ប្រាណ ការផ្លាស់ប្តូរទម្លាប់រស់នៅក៏ផ្តល់ផលវិជ្ជមានភ្លាមៗដែរ។ ការឈប់ជក់បារី និងកាត់បន្ថយគ្រឿងស្រវឹង នឹងជួយស្តារសរសៃឈាមដែលរងការខូចខាតឱ្យដំណើរការល្អឡើងវិញ។ ការគេងឱ្យបានស្កប់ស្កល់ ៧-៨ ម៉ោងក្នុងមួយយប់ គឺជាពេលវេលាដ៏មាសដែលរាងកាយផលិតអ័រម៉ូនបុរសបានល្អបំផុត។ លើសពីនេះ បច្ចេកទេសពិសេសមួយដែលបុរសមិនគួររំលងគឺ ការហាត់សាច់ដុំជាន់អាងត្រគាក។ ការកន្ត្រាក់សាច់ដុំនេះឱ្យបានទៀងទាត់ នឹងជួយឱ្យអ្នកមានសមត្ថភាពគ្រប់គ្រងការបញ្ចេញទឹកកាម និងពង្រឹងកម្លាំងឡើងរឹងបានកាន់តែប្រសើរ។
ការអនុវត្តវិធីធម្មជាតិទាំង ៦ នេះជាប្រចាំ នឹងជួយឱ្យអ្នកទទួលបានថាមពល និងទំនុកចិត្តក្នុងជីវិតយុវវ័យឡើងវិញយ៉ាងពិតប្រាកដ៕