ការកាត់បន្ថយជាតិស្ករ មិនត្រឹមតែជួយឱ្យអ្នកស្រកទម្ងន់ប៉ុណ្ណោះទេ ប៉ុន្តែវាបង្កឱ្យមានប្រតិកម្មផ្លាស់ប្តូរជាវិជ្ជមានយ៉ាងខ្លាំងដល់ប្រព័ន្ធរាងកាយទាំងមូល ចាប់ពីក្បាលដល់ចុងជើង ។
ខាងក្រោមនេះ គឺជាការផ្លាស់ប្តូររូបរាង និងសុខភាពដែលអ្នកនឹងសង្កេតឃើញ ៖
១. ផ្ទៃមុខ និងស្បែក
-កាត់បន្ថយការរលាក និងមុន ៖ ស្ករបង្កឱ្យមានការកើនឡើងនូវអាំងស៊ុយលីន ដែលជំរុញឱ្យក្រពេញខ្លាញ់ផលិតខ្លាញ់កាន់តែច្រើន។ នៅពេលផ្ដាច់ស្ករ មុននឹងថយចុះ ហើយស្បែកមុខមើលទៅរលោងជាងមុន។
-ពន្យារភាពចាស់ៈ ជាតិស្ករដែលលើសនឹងទៅភ្ជាប់ជាមួយខូឡាជែន (Collagen) ក្នុងស្បែក បង្កជាដំណើរការម្យ៉ាងហៅថា Glycation ដែលធ្វើឱ្យស្បែកឆាប់យារធ្លាក់ និងមានជ្រួញ។ ការកាត់បន្ថយស្ករ ជួយរក្សាភាពក្មេងខ្ចីបានយូរ។
២. រូបរាង និងទម្ងន់ (Body Shape & Weight)
-ស្រកខ្លាញ់ក្បាលពោះ: ស្ករ ជាពិសេសហ្វ្រុចតូស (Fructose) គឺជាមូលហេតុចម្បងដែលបង្កឱ្យមានខ្លាញ់រុំថ្លើម និងដុះក្បាលពោះ។ ការកាត់បន្ថយស្ករ ធ្វើឱ្យរាងកាយងាកមកដុតបំផ្លាញខ្លាញ់ដែលសេសសល់យកមកប្រើជាថាមពលវិញ។
-ស្រកទម្ងន់ដោយសារស្រកជាតិទឹក ៖ ស្ករធ្វើឱ្យរាងកាយស្តុកទឹកលើសកម្រិត។ នៅពេលអ្នកកាត់បន្ថយស្ករ អ្នកនឹងឃើញទម្ងន់ស្រកចុះភ្លាមៗក្នុងសប្តាហ៍ដំបូង (ជាទម្ងន់ទឹក) ដែលធ្វើឱ្យរាងកាយមើលទៅហាប់ណែនជាងមុន។
៣. ថាមពល និងអារម្មណ៍
-លែងងងុយដេកក្រោយញ៉ាំបាយ ៖ នៅពេលញ៉ាំស្ករច្រើន ជាតិស្ករក្នុងឈាមនឹងឡើងខ្ពស់ ហើយធ្លាក់ចុះមកវិញយ៉ាងលឿន (Sugar Crash) ដែលធ្វើឱ្យអ្នកអស់កម្លាំង និងងងុយដេក។ ការកាត់បន្ថយស្ករ ជួយឱ្យកម្រិតថាមពលរបស់អ្នកមានស្ថិរភាពពេញមួយថ្ងៃ។
-ខួរក្បាលភ្លឺស្វាង (Mental Clarity): អ្នកនឹងលែងសូវមានអារម្មណ៍ថា “វង្វេងវង្វាន់” ឬគិតអ្វីមិនចេញ (Brain Fog)។
៤. សរីរាង្គខាងក្នុង (Internal Organs)
-ថ្លើមមានសុខភាពល្អ៖ កាត់បន្ថយហានិភ័យនៃជំងឺខ្លាញ់រុំថ្លើម។
-បេះដូងរឹងមាំ៖ កម្រិតកូឡេស្តេរ៉ុលអាក្រក់ (LDL) និងសម្ពាធឈាមនឹងចុះទាប ដែលកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។