បើសិនជាអ្នកមានចំនួនកូឡេស្តេរ៉ុលខ្ពស់ អ្នកប្រឈមកាន់តែខ្ពស់នឹងបញ្ហាសុខភាពមួយចំនួនដូចជា ជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការលើសកូឡេស្តេរ៉ុលច្រើនតែមិនបង្ករោគសញ្ញាអ្វីទាំងអស់ ដូច្នេះកូឡេស្តេរ៉ុលគួរតែពិនិត្យឲ្យបានលឿនជាពិសេសនៅពេលអាយុពី ៩ ទៅ ១២ឆ្នាំ ១៧ ទៅ ១៩ឆ្នាំ និងយ៉ាងហោចណាស់ ជារៀងរាល់ ៥ឆ្នាំម្តងនៅពេលធំឡើង។ ខាងក្រោមនេះ ខ្ញុំសូមណែនាំអំពីវិធីខ្លះៗក្នុងការគ្រប់គ្រងកូឡេស្តេរ៉ុល៖
- ចូរញ៉ាំអាហារផ្តល់សុខភាពដែលមានជាតិសរសៃខ្ពស់។ កាត់បន្ថយអាហារណាដែលមានជាតិខ្លាញ់ប្រភេទ Saturated fat, Trans Fat ស្ករ និងប្រៃ
- ចូរហាត់ប្រាណកម្រិតមធ្យមយ៉ាងហោចណាស់ ២ម៉ោងកន្លះជារៀងរាល់សប្តាហ៍
- កុំជក់បារី(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរលេបថ្នាំដើម្បីរក្សាកម្រិកូឡេស្តេរ៉ុលឲ្យនៅសុខភាពល្អបើសិនជាចាំបាច់៕