យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការសម្រេចកាមដោយខ្លួនឯងមិនមែនគ្រាន់តែជាបញ្ហាឯកជនដែលត្រូវលាក់បាំងនោះទេ ប៉ុន្តែវាគឺជាផ្នែកមួយនៃសុខភាពផ្លូវភេទដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់បុរសទាំងផ្នែករាងកាយ និងស្មារតី។
តាមការសិក្សាបែបវិទ្យាសាស្ត្រក្នុងឆ្នាំ ២០២៥ បានបង្ហាញថា សកម្មភាពនេះជួយបញ្ចេញអ័រម៉ូនរីករាយដូចជា ដូប៉ាមីន និងអង់ដូហ្វីន ដែលមានសមត្ថភាពកាត់បន្ថយភាពតានតឹង និងការថប់បារម្ភបានភ្លាមៗតាមបែបធម្មជាតិ។ លើសពីនេះ វាក៏ជួយជំរុញការកើនឡើងនៃអរម៉ូនមេឡាតូនីន ដែលធ្វើឱ្យរាងកាយងាយស្រួលក្នុងសម្រាក និងឈានទៅរកការគេងលក់បានយ៉ាងស្កប់ស្កល់ និងមានគុណភាពជាងមុន។
ក្រៅពីអត្ថប្រយោជន៍ផ្នែកអារម្មណ៍ ការបញ្ចេញទឹកកាមជាប្រចាំក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការថែទាំសុខភាពរាងកាយ ដោយវាជួយជម្រះកាកសំណល់ និងកាត់បន្ថយការរលាកក្នុងផ្លូវទឹកនោម ដែលអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាតបានមួយកម្រិត។ ទន្ទឹមនឹងនេះ វាក៏ជួយឱ្យបុរសយល់ដឹងកាន់តែច្បាស់ពីចំណុចស្រើបស្រាល និងរបៀបគ្រប់គ្រងការបញ្ចេញទឹកកាមរបស់ខ្លួន ដែលនាំឱ្យមានទំនុកចិត្តខ្ពស់ និងភាពប្រសើរឡើងក្នុងជីវិតរួមភេទជាមួយដៃគូ។ ជាពិសេស ការសិក្សាក៏បានរកឃើញថា ការបញ្ចេញទឹកកាមអាចជួយជំរុញប្រព័ន្ធភាពស៊ាំឱ្យផលិតអង្គបដិប្រាណបន្ថែម ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស និងបាក់តេរីផ្សេងៗយ៉ាងមានប្រសិទ្ធភាព៕