ការរីកសរសៃវ៉ែនធំៗ និងសរសៃវ៉ែនបែកក្រឡាដូចពីងពាងជាធម្មតាកើតឡើងនៅជើង ហើយក៏ធ្វើឲ្យឈឺចាប់ ហើម និងកន្ទួលរមាស់គួរឲ្យកត់សម្គាល់ដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការរីកសរសៃវ៉ែនធំៗច្រើនតែបង្កឡើងដោយប្រើសក្នុងសរសៃវ៉ែនខ្សោ ឬខូចខាត ខណៈពេលដែលសរសៃវ៉ែនបែកក្រឡាដូចពីងពាងច្រើនតែបង្កឡើងដោយការច្រាលឈាម។ បញ្ហាទាំងពីរនេះក៏បង្កឡើងដោយអតុល្យភាពអ័រម៉ូន ប៉ះពាល់នឹងព្រះអាទិត្យ និងមានរបួសជាដើម។ ដើម្បីបន្ថយការកើតបញ្ហាទាំងពីរនេះទៀត យកល្អគួរតែព្យាយាមដូចខាងក្រោមនេះ៖
- លាបឡេការពារកម្តៅព្រះអាទិត្យ
- ការហាត់ប្រាណទៀងទាត់អាចជួួយពង្រឹងដល់ភាពរឹងមាំរបស់ជើង របត់ឈាមរត់ និងភាពខ្លាំងរបស់សរសៃវ៉ែនដែរ។ ចូរផ្តោតសំខាន់ទៅលើការហាត់ប្រាណទាំងឡាយណាដែលត្រូវការប្រើជើងច្រើនដូចជា ការដើរ ឬរត់ជាដើម
- ចូរសម្រកទម្ងន់បើសិនជាអ្នកកំពុងតែធាត់
- មិនត្រូវអង្គុយគងទាក់ខ្លារយៈពេលយូរឡើយ
- ចូរលើកជើងឡើងឲ្យខ្ពស់នៅពេលសម្រាក
- កុំអង្គុយយូរៗពេក
- ចូរពាក់ស្រោមដែលយឺតៗ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរចៀសវាងការស្លៀកពាក់ដែលតឹងៗ ជាពិសេសនៅចង្កេះ គ្រលាន ឬជើង
- មិនត្រូវពាក់ស្បែកជើងកែងខ្ពស់រយៈពេលយូរ តែស្បែកជើងកែងទាបធម្មតាអាចជួយពង្រឹងដល់កម្លាំងសាច់ដុំស្មងជើងដើម្បីជំរុញដល់របត់ឈាមរត់នៅសរសៃវ៉ែនកាន់តែល្អ
- ចូរញ៉ាំអាហារមានជាតិប្រៃទាប តែសរសៃខ្ពស់៕