ការឡើងកន្ទួលរមាស់ពេលស្លៀកខោទឹកនោម ស្បែករបកៗ និងមិនមានផាសុកភាពដល់ស្បែកកូន តែងតែជាសុបិន្តអាក្រក់ជានិច្ចរបស់ឪពុកម្តាយគ្រប់រូប។ យ៉ាងណាមិញ អ្នកអាចបង្ការការចេញកន្ទួលរមាស់ពេលស្លៀកខោទឹកនោមបានតាមរយៈការថែរក្សាស្បែករបស់កូនឲ្យនៅស្ងួត និងស្អាត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បើសិនជាកូនអ្នកកើតកន្ទួលរមាស់ដោយសារតែខោទឹកនោមហើយ យកល្អគួរតែព្យាយាមធ្វើដូចខាងក្រោមនេះ៖
- ថែរក្សាស្បែកកូនឲ្យស្ងួតនៅពេលកន្ទួលរមាស់នោះជាហើយ
- បង្កើនពេលវេលាមិនស្លៀកខោទឹកនោមឲ្យបានច្រើនបន្តិច។ ការប៉ះពាល់នឹងខ្យល់អាកាសច្រើននឹងជួយបង្កើនល្បឿននៃការជារបស់កន្ទួលរមាស់នោះផង
- លាងសម្អាតតំបន់ស្លៀកខោទឹកនោមឲ្យបានស្អាត និងថ្នមៗជាមួយទឹកក្តៅឧណ្ហៗមុនពេលផ្លាស់ប្តូរខោមួយទៀត។ ចូរចៀសវាងការប្រើសាប៊ូ និងកន្សែងសើមព្រោះវាអាចបង្កការរលាកដល់ស្បែកបាន(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- នៅពេលកូនមានកន្ទួលរមាស់នៅស្បែកហើយ ចូរប្រើខោទឹកនោមម្តងម្កាលបានហើយ
- ចូរប្រើប្រាស់ប្រេងលាបដែលផ្ទុកទៅដោយជាតិ Zinc Oxide នៅពេលប្តូរខោទឹកនោមម្តងៗ។ វានឹងជួយការពារស្បែកបានយ៉ាងល្អផង៕