សុខភាព៖ យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស បានបង្ហាញថា ការស្រាវជ្រាវចុងក្រោយបង្អស់បានបង្ហាញលទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើលថា អ្នកដែលញ៉ាំកាហ្វេក្នុងកម្រិតមធ្យម (២-៣ ពែងក្នុងមួយថ្ងៃ) មានឱកាសរស់នៅបានយូរ និងមានហានិភ័យស្លាប់មុនអាយុទាបជាងអ្នកមិនញ៉ាំពី ១៤% ទៅ ២៧%។ ជាពិសេស ការញ៉ាំកាហ្វេនៅពេលព្រឹកត្រូវបានរកឃើញថាជួយកាត់បន្ថយគ្រោះថ្នាក់ពីជំងឺបេះដូងបានរហូតដល់ ៣១% ព្រោះវាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីនសំខាន់ៗ (B2, B5, ម៉ាញ៉េស្យូម) ដែលជួយកាត់បន្ថយការរលាកក្នុងរាងកាយ។
ក្រៅពីជំនួយបេះដូង កាហ្វេខ្មៅដែលមិនថែមស្ករ ក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្ការជំងឺទឹកនោមផ្អែមប្រភេទទី ២ បានប្រហែល ២០-៣០% និងជួយកាត់បន្ថយហានិភ័យនៃជំងឺវង្វេងវង្វាន់ និងជំងឺញ័រដៃជើងផងដែរ។ ទោះជាយ៉ាងណាក៏ដោយ អត្ថប្រយោជន៍ទាំងនេះនឹងបាត់បង់ទៅវិញ ប្រសិនបើអ្នកបន្ថែមស្ករ ឬក្រែមច្រើនជ្រុល ឬញ៉ាំកាហ្វេពេញមួយថ្ងៃរហូតដល់រំខានដល់ដំណេក៕