នៅពេលរាងកាយខ្វះជាតិទឹក ឬអ្នកផឹកទឹកមិនបានគ្រប់គ្រាន់ ទឹកនោមនឹងមានការប្រែប្រួលពណ៌យ៉ាងច្បាស់ជារង្វាស់នៃសុខភាព ។ ជាទូទៅ ទឹកនោមនឹងប្រែទៅជា ពណ៌លឿងក្រមៅ ឬពណ៌តែ ។
ខាងក្រោមនេះ គឺជាការពន្យល់អំពីកម្រិតពណ៌ និងអត្ថន័យរបស់វា ៖
-ពណ៌លឿងស្លេក ឬថ្លា៖ បញ្ជាក់ថាអ្នកញ៉ាំទឹកបានគ្រប់គ្រាន់ និងមានសុខភាពល្អ។
-ពណ៌លឿងខ្លាំង (ដូចទឹកក្រូចឆ្មារ): បញ្ជាក់ថាអ្នកចាប់ផ្ដើមខ្វះជាតិទឹកបន្តិចបន្តួចហើយ។
-ពណ៌លឿងក្រមៅ (ដូចទឹកកកឈូស ឬស្រាបៀរ): បញ្ជាក់ថាអ្នកខ្វះជាតិទឹកខ្លាំង។ រាងកាយកំពុងព្យាយាមរក្សាទឹកទុក ដោយបញ្ចេញកំហាប់កាកសំណល់ច្រើនពេកតាមទឹកនោម។
-ពណ៌ក្រហមត្នោត ឬពណ៌តែក្រមៅ ៖ នេះជាសញ្ញាគ្រោះថ្នាក់ ដែលបញ្ជាក់ថាអ្នកខ្វះជាតិទឹកកម្រិតធ្ងន់ធ្ងរ ឬអាចមានបញ្ហាថ្លើម/តម្រងនោម។
ហេតុអ្វីបានជាវាប្រែពណ៌?
នៅពេលអ្នកផឹកទឹកតិច តម្រងនោមនឹងធ្វើការច្រោះយកជាតិទឹកត្រឡប់ទៅក្នុងខ្លួនវិញឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ។ នេះធ្វើឱ្យសារធាតុម្យ៉ាងឈ្មោះថា Urochrome (ជាតិពណ៌ក្នុងទឹកនោម) មានកំហាប់ខ្ពស់ ទើបបណ្ដាលឱ្យទឹកនោមមានពណ៌លឿងក្រមៅ និងអាចមានក្លិនឆ្អេះខ្លាំងជាងធម្មតា។