យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការសម្រាន្តលក់ប្រកបដោយគុណភាពគឺជាគ្រឹះនៃសុខភាពផ្លូវចិត្ត និងសម្រស់ ដែលលោកអ្នកអាចសម្រេចបានតាមរយៈការទទួលទានតែរុក្ខជាតិមុនពេលចូលគេង ៣០ នាទី។
តែផ្កា Chamomile និង តែប្រទាលក្រូចឆ្មារ គឺជាជំនួយការដ៏ពូកែក្នុងការកាត់បន្ថយការថប់បារម្ភ និងបន្ធូរសាច់ដុំឱ្យមានអារម្មណ៍ស្ងប់ ខណៈដែលតែផ្កា ផាសិន និង តែ Valerian Root ជួយឱ្យរាងកាយចូលទៅក្នុងរបៀបសម្រាកបានលឿន និងការពារការភ្ញាក់ពីដំណេកនៅពាក់កណ្ដាលអធ្រាត្រ ជាពិសេសសម្រាប់អ្នកដែលស្ត្រេសរ៉ាំរ៉ៃ។
ក្រៅពីនេះ តែផ្កាឡាវេនឌឺ ផ្ដល់អត្ថប្រយោជន៍តាមរយៈក្លិនក្រអូបដែលជួយបញ្ចុះសម្ពាធឈាម និងចង្វាក់បេះដូងឱ្យថេរ ចំណែកឯ តែ Magnolia វិញ ល្អបំផុតសម្រាប់អ្នកដែលមានសម្ពាធការងារខ្លាំងព្រោះវាជួយកាត់បន្ថយអ័រម៉ូនស្ដ្រេសក្នុងរាងកាយ។ ជាជម្រើសដ៏វិសេសចុងក្រោយគឺ ទឹកដោះគោរមៀតក្ដៅ ដែលសម្បូរទៅដោយសារធាតុ Tryptophan ជួយជំរុញការផលិតអ័រម៉ូនគេងលក់ និងកាត់បន្ថយការរលាកផ្សេងៗ ធ្វើឱ្យលោកអ្នកទទួលបានការសម្រាកយ៉ាងកក់ក្ដៅពេញមួយយប់៕