ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីវិធីអាចជួយធ្វើឲ្យក្បាលកូនមូលបាន។ តើមានវិធីអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកត្រូវតែនៅសងខាងទារកនៅពេលដែលគេភ្ញាក់។ មានន័យថាអ្នកអាចនៅសងខាងហើយនិយាយលេងជាមួយកូនដើម្បីឱ្យកូនធ្វើចលនាក្បាលដោយងាក់មកងាក់ទៅទើបធ្វើឱ្យក្បាលគេមូលល្អ។
- អ្នកអាចធ្វើការម៉ាស្សាថ្នមៗនៅផ្នែកដែលវៀចរួចហើយ។ ឧទាហរណ៍ បើគេវៀចផ្នែកខាងស្តាំ អ្នកអាចធ្វើការម៉ាស្សាឱ្យគេដើម្បីត្រលប់មកភាពដើមវិញ។
- មានកូនខ្លះចូលចិត្តគេងបែរមកខាងដែលម្តាយគេង។ ដូចនេះអ្នកម្តាយអាចផ្លាស់ប្តូរទិសដៅគេងជារៀងរាល់ថ្ងៃដើម្បីឱ្យកូនប្តូរតាម។ ជាហេតុដែលធ្វើឲ្យកូននឹងមិនគេងនៅតែចំហៀរដដែលៗធ្វើឱ្យខូចក្បាលទេ។
- អ្នកក៏អាចជ្រើសរើសខ្នើយដែលអាចធ្វើឱ្យក្បាលកូនមូលឱ្យគេគេងបានដែរ។ ដូចនេះ អ្នកអាចប្រើវិធីទាំងនេះ ដើម្បីជួយកូនឲ្យមានទម្រង់ក្បាលមូលល្អ ហើយស្អាតទៀតផង៕
- (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)