យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស បានបង្ហាញថា ការដាក់ចេកនៅក្បែរផ្លែបឺរ ឬផ្លែប៉ោម គឺជាមូលហេតុចម្បងដែលធ្វើឱ្យវាឆាប់រលួយជាងធម្មតាដល់ទៅ ២ ដង ព្រោះផ្លែឈើទាំងនេះបញ្ចេញ ឧស្ម័នអេទីឡែន ដែលជាអ័រម៉ូនជំរុញការទុំយ៉ាងរហ័ស។
ប្រសិនបើអ្នកចង់រក្សាចេកឱ្យនៅស្រស់បានលើសពី ៦ ថ្ងៃ អ្នកគួរទុកវាឱ្យនៅដាច់ដោយឡែកក្នុងកន្លែងដែលមានខ្យល់ចេញចូលល្អ។ បច្ចេកទេសពិសេសមួយទៀតគឺការប្រើ ប្លាស្ទិកមករុំនៅត្រង់ទងចេក ឱ្យជិត ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នពីក្នុងផ្លែវានាំឱ្យទុំជក់។ ក្នុងករណីចង់រក្សាទុកឱ្យបានរាប់ខែ អ្នកអាចបកសំបកហាន់ជាចំណិត រួចច្រកថង់បិទជិតដាក់ក្នុងថតកក ដែលជាវិធីដ៏ល្អបំផុតសម្រាប់យកមកធ្វើស្មូទីញ៉ាំយ៉ាងឆ្ងាញ់ពិសា៕