យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការរួមភេទដែលពោរពេញដោយក្ដីសុខពិតប្រាកដ មិនមែនស្ថិតលើការប្រើក្បាច់ប្លែកៗឡើយ ប៉ុន្តែគឺផ្អែកលើការយល់ចិត្ត និងភាពស្រណុកសុខស្រួលរវាងគ្នាទៅវិញទៅមក។
ជាទូទៅ បុរសច្រើនតែយល់ថា “ក្បាច់បុរាណឬក្បាច់ម៉ែចែកឱ្យ” ផ្ដល់ភាពស្និទ្ធស្នាល តែសម្រាប់ស្ត្រី បើខ្វះការបបោសអង្អែល ឱ្យបានគ្រប់គ្រាន់ទេនោះ វានឹងក្លាយជាការបំពេញកាតព្វកិច្ចដែលគ្មានក្ដីសុខទៅវិញ។ ចំពោះ “ក្បាច់ពីក្រោយឬក្បាច់ឆ្កែ” ទោះបីជាវាផ្ដល់ភាពរំភើបខ្លាំងសម្រាប់បុរស ប៉ុន្តែការប្រើកម្លាំងបុកខ្លាំង និងលឿនពេក អាចធ្វើឱ្យស្ត្រីមានអារម្មណ៍ឈឺចាប់ និងខ្វះការផ្សារភ្ជាប់ផ្លូវចិត្តដោយសារគ្មានការសម្លឹងមើលភ្នែកគ្នា។
ក្នុងករណីក្បាច់ “នារីនៅពីលើឬជិះសេះលែងដៃ” បុរសមិនគួរដេកស្ងៀមអសកម្មពេកនោះទេ ព្រោះវាធ្វើឱ្យស្ត្រីមានអារម្មណ៍ថាធុញទ្រាន់ ដូច្នេះបុរសគួរប្រើដៃជួយគ្រាហ៍ ឬអង្អែលត្រគាកនាងដើម្បីបង្កើនចង្វាក់រួមគ្នា។ បន្ថែមពីនេះ បុរសគួរជៀសវាងក្បាច់ឈរដែលពិបាករកលំនឹង ឬគ្មានបង្អែករឹងមាំ ព្រោះវាធ្វើឱ្យដៃគូមានអារម្មណ៍មិនសុវត្ថិភាព និងបាត់បង់អារម្មណ៍ស្រណុកភ្លាមៗ។ ចំណុចសំខាន់បំផុតដែលបុរសត្រូវចងចាំ គឺមិនត្រូវផ្ដោតតែលើ “ចំណុចបញ្ចប់” របស់ខ្លួនឯងឡើយ ដោយហេតុថាស្ដ្រីត្រូវការពេលវេលាច្រើនជាងដើម្បីឈានដល់ចំណុចកំពូល ដូច្នេះការសួរនាំពីអារម្មណ៍នាង និងការផ្ដល់អាទិភាពដល់ក្ដីសុខរបស់នាងឱ្យបានស្មើភាពគ្នា គឺជាគន្លឹះដែលធ្វើឱ្យចំណងស្នេហាកាន់តែផ្អែមល្ហែម និងយូរអង្វែង៕