យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស បានបង្ហាញថា ការអ៊ុតខោអាវឱ្យរាបស្មើ និងឆាប់រហ័ស ត្រូវចាប់ផ្ដើមតាំងពីការរលាស់សម្លៀកបំពាក់ឱ្យខ្លាំងៗមុនពេលហាល ដើម្បីកាត់បន្ថយស្នាមជ្រួញតាំងពីដំបូង។ នៅពេលចាប់ផ្ដើមអ៊ុត ការបាញ់ទឹកស្ព្រាយស្រាលៗលើសាច់ក្រណាត់ ឬការច្រកខោអាវដែលស្ងួតខ្លាំងក្នុងថង់ប្លាស្ទិកបិទជិត ១៥ នាទី នឹងជួយឱ្យសរសៃក្រណាត់ទន់ងាយអ៊ុតរលោងភ្លាមៗ។
អ្នកគួរចាប់ផ្ដើមអ៊ុតខោអាវដែលប្រើកម្ដៅទាបមុនគេ ដូចជាសូត្រ ឬនីឡុង រួចសឹមបង្កើនកម្ដៅសម្រាប់ក្រណាត់កប្បាស និងត្រូវរុញឆ្នាំងអ៊ុតទៅតាមបណ្ដាយសរសៃក្រណាត់ដើម្បីការពារការយារខូចទ្រង់ទ្រាយ។ បច្ចេកទេសដែលល្អបំផុតគឺត្រូវអ៊ុតផ្នែកតូចៗដូចជា កអាវ និងម្នាស់ដៃមុនគេ រួចសឹមបន្តមកផ្នែកតួអាវ ខណៈការរក្សាបាតឆ្នាំងអ៊ុតឱ្យស្អាត និងជម្រះកំបោរក្នុងធុងទឹកជាប្រចាំ ក៏ជាចំណុចសំខាន់ដែលជួយឱ្យការអ៊ុតកាន់តែមានប្រសិទ្ធភាព និងមិនបន្សល់ស្នាមប្រឡាក់លើសម្លៀកបំពាក់៕