យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការបង្កើនសមត្ថភាព និងថាមពលបុរស ចាប់ផ្ដើមចេញពីការជ្រើសរើសអាហារដែលជំនួយដល់ចរន្តឈាម និងតុល្យភាពអ័រម៉ូន។
បន្លែស្លឹកបៃតងដូចជាស្ពៃខ្មៅ និងប៊ីតរូត ដើរតួជាអ្នកបង្កើតជាតិអុកស៊ីដអាសូត ដែលជួយពង្រីកសរសៃឈាមឱ្យបូមឈាមទៅកាន់តំបន់យុទ្ធសាស្ត្របានយ៉ាងមានប្រសិទ្ធភាព ខណៈគ្រាប់ធញ្ញជាតិដូចជា Walnut និង Pistachios ផ្ដល់នូវសារធាតុ L-arginine ដើម្បីជួយបន្ធូរសរសៃឈាមឱ្យរត់បានស្រួល។ បន្ថែមពីនេះ ផ្លែបឺរដែលសម្បូរទៅដោយខ្លាញ់ល្អ និងហ្វូឡាត គឺជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ជម្រុញការផលិតអ័រម៉ូនបុរស និងបង្កើនចំណង់ពីធម្មជាតិ។
ដើម្បីឱ្យប្រព័ន្ធសរសៃឈាមដំណើរការបានរលូនឥតខ្ចោះ ការញ៉ាំត្រីសមុទ្រដែលមានជាតិអូមេហ្គា ៣ ខ្ពស់នឹងជួយសម្អាតសរសៃឈាមតូចៗ និងកាត់បន្ថយការរលាកក្នុងរាងកាយ។ ទន្ទឹមនឹងនេះ សូកូឡាខ្មៅដែលមានកម្រិតកាកាវ ៧០% ឡើងទៅ ផ្ដល់នូវសារធាតុ Flavonoids ដែលជួយឱ្យសរសៃឈាមមានភាពបត់បែនបានល្អ។ ជាចុងក្រោយ មិនអាចរំលង “អយស្ទ័រ” ដែលជាស្ដេចអាហារបុរសបានឡើយ ព្រោះវាសម្បូរទៅដោយជាតិស័ង្កសី ដែលជាបេះដូងនៃសមត្ថភាពផ្លូវភេទ និងជាអ្នកបង្កើនគុណភាពមេជីវិតឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់៕