យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការគេងមិនគ្រប់គ្រាន់ធ្វើឱ្យស្បែកបាត់បង់ភាពស្រស់ថ្លា ប៉ុន្តែអ្នកអាចស្ដារវាឡើងវិញបានតាមរយៈការជ្រើសរើសភេសជ្ជៈដែលសម្បូរជីវជាតិ។
ទឹកប៉េងប៉ោះលាយម្រេចខ្មៅគឺជាជម្រើសដ៏ពូកែ ព្រោះសារធាតុ Lycopene និងម្រេចខ្មៅជួយប្រឆាំងរ៉ាឌីកាល់សេរី និងជម្រុញការស្រូបយកជីវជាតិបានប្រសើរជាងមុនដល់ទៅ ២០ ដង ខណៈស្មូទីដែលផ្សំពីចេក ផ្លែបឺរ និងគ្រាប់ឈៀ ផ្ដល់នូវ Omega-3 និងវីតាមីន E ដើម្បីពង្រឹងរបាំងសំណើម ធ្វើឱ្យស្បែកបាត់ស្ងួត និងប្រែជាទន់រលោងភ្លាមៗ។
ដើម្បីកាត់បន្ថយការហើមមុខ និងភាពស្លេកស្លាំង ការផឹកទឹកខ្ញីលាយរមៀតនឹងជួយជម្រុញចរន្តឈាមឱ្យរត់បានល្អ និងធ្វើឱ្យស្បែកមានពណ៌ស៊ីជម្ពូតាមរយៈសារធាតុ Curcumin ចំណែកឯទឹកលាយក្លរ៉ូហ្វីល ដើរតួជាអ្នកបង្កើនអុកស៊ីសែនក្នុងឈាម និងជួយឱ្យកោសិកាស្បែករស់រវើកឡើងវិញ។ ជាចុងក្រោយ តែ Chamomile លាយទឹកឃ្មុំ Manuka គឺជាជំនួយការដ៏ល្អក្នុងការបន្ធូរភាពតានតឹងនៃប្រព័ន្ធសរសៃប្រសាទ ដែលជួយព្យាបាលស្បែកងាយប្រតិកម្ម និងបង្ការការកើតមុនដោយសារភាពស្ត្រេសយ៉ាងមានប្រសិទ្ធភាព៕