ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការការពារបេះដូង និងខួរក្បាលអ្នកឲ្យមានសុខភាពល្អ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកគួរតែរកឲ្យឃើញចំណង់ចំណូលចិត្តរបស់ខ្លួនដែលធ្វើឲ្យខ្លួនសប្បាយចិត្ត ដូចជាស្តាប់ចម្រៀង ឬជួបជុំជាមួយមិត្តភក្តិជាដើម។ នៅពេលដែលអារម្មណ៍អ្នកសប្បាយ នោះសុខភាពអ្នកក៏ល្អផងដែរ។
- អ្នកមិនគួរបរិភោគរបស់ដែលមានជាតិស្ករខ្ពស់ទេ មានន័យថាមិនត្រូវបរិភោគផ្អែមពេកនោះទេ ព្រោះអាហារដែលផ្អែមពេកមិនល្អចំពោះសុខភាពអ្នកឡើយ មានតែបំផ្លាញបន្ថែមនោះទេ។
- អ្នកត្រូវហាត់ប្រាណឲ្យបានច្រើនដើម្បីឲ្យសាច់ដុំកម្រើក ហើយអាចបញ្ចេញញើសដែលមានជាតិពុលចេញមកក្រៅទាំងអស់។ ដូចនេះ សុខភាពអ្នកនឹងល្អខ្លាំងជាមិនខានឡើយ
- អ្នកត្រូវសើចខ្លាំងៗចំនួន១៥នាទីប្រៀបដូចហាត់ប្រាណចំនួន៣០នាទីអញ្ចឹង។ វាជាឱសថក្នុងការព្យាបាលជំងឺដ៏ល្អបំផុតសម្រាប់មនុស្សគ្រប់គ្នា។
- អ្នកមិនត្រូវនាំយកកំហឹងទៅគេងជាមួយទេ ព្រោះវាអាចប៉ះពាល់ដល់ខួរក្បាលណាស់ ដោយធ្វើឲ្យដំណើរការមិនល្អឡើយ។
- អ្នកត្រូវតែទុកការងារនៅតំណែងទីពីរ ហើយសុខភាពនៅតំណែងទីមួយ។ មិនត្រូវមានសម្ពាធការងារច្រើនទេ ព្រោះវាអាចប៉ះពាល់ដល់បេះដូងអ្នកជាខ្លាំង។ ដូចនេះអ្នកអាចអនុវត្តតាមវិធីទាំងនេះដើម្បីសុខភាពបេះដូងនិងខួរក្បាលអ្នក៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)