ទឹកផ្លែឈើភាគច្រើន ទោះជាទឹកផ្លែឈើស្រស់១០០% ក៏ដោយ ក៏វាមានផ្ទុកជាតិស្ករពីធម្មជាតិ (Fructose) ក្នុងកម្រិតខ្ពស់ដែរ ។ នៅពេលផ្លែឈើត្រូវគេកិន ឬច្របាច់យកតែទឹក វាបានបាត់បង់ជាតិសរសៃ (Fiber) ដែលជាអ្នកជួយពន្យឺតការស្រូបយកជាតិស្ករទៅក្នុងឈាម ។
ខាងក្រោមនេះ គឺជាបញ្ជីទឹកផ្លែឈើដែលមានជាតិស្ករខ្ពស់ជាងគេ (គិតក្នុងបរិមាណ ១ កែវ ឬប្រហែល២៤០ មីលីលីត្រ)៖
១. ទឹកទំពាំងបាយជូ
ទឹកទំពាំងបាយជូឈរនៅលំដាប់ថ្នាក់ខ្ពស់គេបង្អស់ ។ ក្នុងមួយកែវ វាអាចមានជាតិស្កររហូតដល់ ៣៦ ទៅ៤០ ក្រាម (ស្មើនឹងប្រហែល ៩ទៅ ១០ ស្លាបព្រាកាហ្វេ)។
២. ទឹកផ្លែទទឹម
ទោះបីជាវាមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ក៏ដោយ តែវាមានជាតិស្ករប្រហែល ៣២ ក្រាម ក្នុងមួយកែវ។
៣. ទឹកផ្លែស្វាយ
ផ្លែស្វាយជាផ្លែឈើដែលមានជាតិស្ករខ្ពស់ស្រាប់។ នៅពេលធ្វើជាទឹកផ្លែឈើ វាមានជាតិស្ករប្រហែល ៣០ ក្រាម ក្នុងមួយកែវ។
៤. ទឹកម្នាស់
ទឹកម្នាស់មានជាតិស្ករប្រហែល ២៥ ទៅ ២៨ ក្រាម ក្នុងមួយកែវ។ វាមានសន្ទស្សន៍ជាតិស្ករ (Glycemic Index) ខ្ពស់ ដែលអាចធ្វើឱ្យជាតិស្ករក្នុងឈាមឡើងលឿន។
៥. ទឹកក្រូចពោធិ៍សាត់
ទឹកក្រូចដែលយើងនិយមញ៉ាំរាល់ព្រឹក មានជាតិស្ករប្រហែល ២១ ទៅ ២៥ ក្រាម ក្នុងមួយកែវ។
៦. ទឹកប៉ោម
ទឹកប៉ោមមានជាតិស្ករប្រហែល២៤ ក្រាម ក្នុងមួយកែវ។ ភាគច្រើនវាមានផ្ទុកជាតិស្ករ Fructose ច្រើនជាងជាតិស្ករដទៃទៀត ដែលងាយធ្វើឱ្យធាត់ និងប៉ះពាល់ថ្លើមបើញ៉ាំច្រើនពេក។