យោងតាមការផ្សាយរបស់សារព័ត៌មានបរទេសផ្នែកសុខភាព និងសម្ផស្ស បានឱ្យដឹងថាអាកាសធាតុត្រជាក់ និងស្ងួត ធ្វើឱ្យស្បែកឆាប់បាត់បង់សំណើម និងបង្កជាស្នាមជ្រួញ។ ក្រៅពីការលាបឡេ ការជ្រើសរើសអាហារ “ប្រឆាំងអុកស៊ីតកម្ម” គឺជាខែលការពារស្បែកដ៏ល្អបំផុត៖
១. សារ៉ាយសមុទ្រ:
ជា “ខែលការពារ” ដ៏អស្ចារ្យដែលសម្បូរទៅដោយសារធាតុរ៉ែ (អ៊ីយ៉ូត, កាល់ស្យូម, ម៉ាញ៉េស្យូម) និងវីតាមីន B។ វាមានសារធាតុ Fucoidan ដែលជួយរក្សាសំណើមក្នុងស្រទាប់ស្បែកបានយ៉ាងល្អ និងការពារស្បែកពីការប្រេះស្រកា។
២. ស៊ុត:
ប្រភពប្រូតេអ៊ីនមាសសម្រាប់កោសិកាស្បែក។ ស៊ុតសម្បូរទៅដោយវីតាមីន A, D, E និង B12 ដែលជួយពង្រឹងភ្នាសកោសិកាស្បែកឱ្យរឹងមាំ និងមានភាពយឺត។ សារធាតុ Lutein ក្នុងស៊ុតក៏ជួយការពារស្បែកពីការយារធ្លាក់ផងដែរ។
៣. សណ្តែកបណ្តុះ:
អាហារតូចល្អិតតែមានថាមពលខ្លាំង! សណ្តែកបណ្តុះសម្បូរទៅដោយវីតាមីន C និង E ដែលជាអ្នកជំរុញការផលិត “កូឡាជែន” ធម្មជាតិ។ វាមិនត្រឹមតែជួយឱ្យស្បែកតឹងណែនទេ តែថែមទាំងជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អទៀតផង។
៤. ដំឡូងជ្វាពណ៌ស្វាយ:
ជាកំពូលអាហារសម្រស់ដែលសម្បូរទៅដោយសារធាតុ Anthocyanins (ភ្នាក់ងារប្រឆាំងភាពចាស់)។ វាជួយការពារកោសិកាស្បែកពីការបំផ្លាញដោយកម្តៅថ្ងៃ និងខ្យល់ត្រជាក់ ព្រមទាំងជួយឱ្យស្បែកមានសំណើម រលោងទន់បែបផ្កាឈូក៕