យោងតាមការណែនាំពីអ្នកជំនាញផ្នែកសម្រស់ សក់ស្អាតអាស្រ័យលើដែលផ្សាយដោយសារព័ត៌មានបរទេស បានបង្ហាញថាការយល់ដឹងពី “វិធីសាស្ត្រកក់” ល្អប្រសើរជាង “បរិមាណសាប៊ូ”។ ខាងក្រោមនេះជាតិចនិកសាមញ្ញៗដែលជួយឱ្យសក់របស់អ្នកទន់រលោង និងកាត់បន្ថយការប្រើសាប៊ូហួសកម្រិត៖
- ១. ធ្វើឱ្យសក់សើមជោក (១ នាទី)៖ មុនលាបសាប៊ូ ចូរផ្ដល់ពេលឱ្យទឹកជ្រាបចូលសក់ឱ្យសព្វ ដើម្បីរំលាយធូលីដី និងជួយឱ្យសាប៊ូបង្កើតពពុះបានច្រើនដោយប្រើត្រឹមតែបន្តិច។
- ២. លាយសាប៊ូជាមួយទឹកលើបាតដៃ៖ កុំចាក់សាប៊ូផ្ទាល់លើក្បាល! ចូរដាក់សាប៊ូបន្តិចលើបាតដៃ លាយទឹក រួចវាយឱ្យឡើងពពុះសិន ទើបលាបលើសក់។ វិធីនេះជួយឱ្យសាប៊ូសព្វសក់ល្អ និងមិនធ្វើឱ្យរលាកស្បែកក្បាល។
- ៣. ផ្ដោតលើការម៉ាស្សាស្បែកក្បាល៖ កុំត្រដុសសក់ខ្លាំងៗ! ចូរប្រើម្រាមដៃម៉ាស្សាស្បែកក្បាលថ្នមៗ ដើម្បីជម្រះជាតិប្រេង និងធូលី។ ការធ្វើបែបនេះជួយឱ្យឈាមរត់បានល្អ និងការពារសក់កុំឱ្យឆាប់ជ្រុះ។
- ៤. កក់ពីរដង (បើចាំបាច់)៖ បើអ្នកមានសក់ប្រេង ឬប្រើស្ព្រាយបាញ់សក់ ចូរដូរបរិមាណសាប៊ូពីច្រើនមកតិចវិញ ប៉ុន្តែកក់ពីរដង។ លើកទី១ ដើម្បីសម្អាតធូលី និងលើកទី២ ដើម្បីជម្រះជាតិប្រេងឱ្យអស់ពីក្បាល។
- ៥. លាងទឹកឱ្យស្អាតបំផុត៖ ការលាងសាប៊ូមិនអស់ គឺជាមូលហេតុធ្វើឱ្យសក់ឆាប់ឡើងប្រេង និងរមាស់ស្បែកក្បាល។ ចូរលាងទឹកឱ្យបាន ២-៣ ដង រហូតដល់ប្រាកដថាគ្មានពពុះសេសសល់។
- ៦. លាបក្រែមបន្ទន់តែចុងសក់៖ ហាមលាបក្រែមបន្ទន់លើស្បែកក្បាល ព្រោះវាធ្វើឱ្យសក់ឆាប់បែកញើស និងឡើងប្រេង។ ចូរលាបត្រឹមចុងសក់ ដើម្បីឱ្យសក់ទន់រលោង និងមិនបែកចុង៕