យោងតាមការផ្សាយរបស់សារព័ត៌មានបរទេសផ្នែកសុខភាព បានឱ្យដឹងថា ក្លិនជើងមិនល្អ និងការហើមជើង ច្រើនតែកើតចេញពីការផ្ដុំគ្នានៃញើស និងបាក់តេរី។ ដើម្បីរក្សាសុខភាពជើងឱ្យបានល្អ អ្នកជំនាញសុខភាពបានផ្ដល់ដំបូន្មានដូចខាងក្រោម៖
- សម្អាតឱ្យបានត្រឹមត្រូវ៖ លាងជើងជាមួយសាប៊ូឱ្យបាន ២ ដងក្នុងមួយថ្ងៃ (ព្រឹក និងល្ងាច)។ ត្រូវដុសសម្អាតឱ្យសព្វគ្រប់ជ្រុងជ្រោយ ជាពិសេសនៅចន្លោះម្រាមជើង។
- រក្សាភាពស្ងួត៖ បន្ទាប់ពីលាងរួច ត្រូវ ជូតជើងឱ្យស្ងួតបំផុត មុននឹងពាក់ស្រោមជើង ឬស្បែកជើង។ ភាពសើមគឺជាជម្រកដ៏ល្អរបស់មេរោគផ្សិត និងបាក់តេរីបង្កក្លិន។
- ការកាត់ក្រចក៖ ត្រូវកាត់ក្រចកជើងឱ្យខ្លី និងសម្អាតក្អែលជុំវិញក្រចកជានិច្ច ដើម្បីកាត់បន្ថយការតាំងទីនៃមេរោគ។
- ផ្លាស់ប្តូរទម្លាប់នៅកន្លែងធ្វើការ៖ បើអ្នកត្រូវពាក់ស្បែកជើងឃ្លុបពេញមួយថ្ងៃ ចូរឆ្លៀតដោះវាចេញនៅពេលអង្គុយធ្វើការ ហើយ ប្តូរមកពាក់ស្បែកជើងសង្រែក វិញ ដើម្បីឱ្យជើងមានខ្យល់ចេញចូល។
- ត្រៀមស្រោមជើងបម្រុង៖ បើអ្នកជាមនុស្សបែកញើសជើងខ្លាំង ចូរយកស្រោមជើង ១ គូបន្ថែម សម្រាប់ប្តូរនៅពេលថ្ងៃត្រង់ ដើម្បីរក្សាភាពស្រស់ថ្លា។
- ប្រើជំនួយការបំបាត់ញើស៖ លោកអ្នកអាចប្រើ ម្សៅ សារធាតុអាលុម (សាច់ជូរ) ឬថ្នាំបាញ់ប្រឆាំងញើស លាបលើជើង ដើម្បីកាត់បន្ថយការបែកញើស និងទប់ស្កាត់ក្លិន៕