ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់ដែលអាចនាំយកប្រាក់អ្នកទៅអស់។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- បើអ្នកញ៉ាំកាហ្វេ ឬភេសជ្ជៈផ្សេងៗមួយថ្ងៃចំនួនមួយកែវ នោះប្រាក់អ្នកនឹងហូរចេញបន្តិចម្តងៗដោយមិនដឹងខ្លួន។ មានន័យថា បើកាហ្វេមួយកែវតម្លៃ$3 នោះមួយខែ៣០ថ្ងៃ អ្នកនឹងចាយលើភេសជ្ជៈនេះអស់$90។ ផ្ទុយទៅវិញ បើអ្នកមិនពិសារ នោះលុយនេះនឹងអាចសល់ ដោយមួយឆ្នាំអ្នកអាចសល់ដល់ទៅ$1,080។
- ការមិនចេះកត់បញ្ជី ដោយមិនដឹងថាខ្លួនឯងចាយអស់ប៉ុន្មានក្នុងមួយថ្ងៃ នឹងធ្វើឲ្យលុយអ្នកហូរចេញច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ដូចនេះ អ្នកគួរតែរៀបចំឲ្យបានល្អ ទើបអាចចាយតាមគម្រោង ដោយអាចសល់លុយបានទៀតផង។
- អ្នកមិនគួរគិតថា អ្នកមិនចេះគ្រប់គ្រងលុយ ហើយមិនសន្សំនោះទេ ដោយអ្នកគួរតែរៀនចេះបែងចែកការចំណាយ និងប្រាក់សន្សំឲ្យបានល្អ ទើបអ្នកអាចសល់លុយ មិនខ្វះលុយចាយ។
- នៅពេលដែលអ្នកមិនអានសៀវភៅដែលទាក់ទងនឹងរបៀបបែងចែកប្រាក់ នោះចំណូលអ្នករកបានប៉ុន្មានក៏មិនសល់ដែរ។ ដូចនេះ អ្នកអាចរកសៀវភៅមកអាន ទើបដឹងពីល្បិចក្នុងការគ្រប់គ្រងប្រាក់។
- បើអ្នកតែងតែលេចមុខនៅកន្លែងបញ្ចុះតម្លៃ មិនថាកន្លែងណាបញ្ចុះតម្លៃក៏មានមុខអ្នកដែរ នោះប្រាក់អ្នកមិនអាចសល់ឡើយ។ ដូចនេះ អ្នកគួរតែចេះទប់អារម្មណ៍ឲ្យជាប់ ទើបប្រាក់អ្នកអាចសល់។
- បើមុនពេលទៅផ្សារ អ្នកមិនបានរាយបញ្ជីមុខទំនិញឲ្យច្បាស់ នោះអ្នកនឹងចំណាយច្រើនហួសកំណត់យ៉ាងងាយ ព្រោះអ្នកឃើញរបស់ថោក នឹងមិនដាច់ចិត្តមិនទិញឡើយ។ ដូចនេះ អ្នកគួរតែកែទម្លាប់ទាំងនេះចោល ទើបអាចលុយមិនហោះចេញដោយមិនដឹងមូលហេតុ៕
- (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)