យោងតាមការចុះផ្សាយពីសារព័ត៌មានសុខភាពបរទេស បានបង្ហាញថា ទោះបីជាទឹកក្រូចឆ្មាររផ្ដល់វីតាមីន C ខ្ពស់ ប៉ុន្តែជាតិអាស៊ីតរបស់វាអាចបង្កផលប៉ះពាល់ដល់មនុស្សមួយចំនួន។ ខាងក្រោមនេះជាក្រុមមនុស្សដែលគួរប្រុងប្រយ័ត្ន៖
១. អ្នកជំងឺច្រាលអាស៊ីតក្រពះ៖ ជាតិអាស៊ីតនឹងធ្វើឱ្យអាការៈក្រហាយទ្រូងកាន់តែធ្ងន់ធ្ងរ និងធ្វើឱ្យអាស៊ីតក្រពះច្រាលឡើងមកលើកាន់តែខ្លាំង។
២. អ្នកមានបញ្ហាស្រទាប់ធ្មេញ៖ អាស៊ីតក្រូចឆ្មារអាចស៊ីរេចរឹលស្រទាប់ធ្មេញ ធ្វើឱ្យស្រឡេវធ្មេញ និងងាយពុក។ (គួរប្រើទុយោបឺត និងខ្ពុរមាត់ជាមួយទឹកធម្មតាក្រោយផឹក)។
៣. អ្នកកំពុងប្រើប្រាស់ថ្នាំពេទ្យ៖ ជាពិសេសថ្នាំបញ្ចុះសម្ពាធឈាម ថ្នាំបញ្ចុះទឹកនោម ឬថ្នាំបំបាត់ការឈឺចាប់ ព្រោះវាអាចរំខានដល់ប្រសិទ្ធភាពថ្នាំ ឬធ្វើឱ្យរលាកក្រពះ។
៤. អ្នកជំងឺក្រួសក្នុងតម្រងនោម៖ សារធាតុអុកសាឡាតក្នុងក្រូចឆ្មារ អាចជំរុញឱ្យកើតក្រួស ឬធ្វើឱ្យក្រួសក្នុងតម្រងនោមកាន់តែរីកធំ។
៥. អ្នកមានប្រព័ន្ធរំលាយអាហារខ្សោយ៖ អ្នកជំងឺរលាកពោះវៀន ឬរលាកក្រពះ អាចជួបអាការៈរមួលពោះ ហើមពោះ ឬរាគ។ (ហាមផឹកពេលពោះទទេដាច់ខាត)។
៦. អ្នកងាយខ្សោះជាតិទឹក៖ ក្រូចឆ្មារមានសារធាតុបញ្ចុះទឹកនោម។ ការផឹកច្រើនពេកអាចធ្វើឱ្យរាងកាយបាត់បង់ជាតិទឹក នាំឱ្យអស់កម្លាំង ឬរមួលក្រពើ ជាពិសេសអ្នកធ្វើការក្រោមកម្ដៅថ្ងៃ។
ដំបូន្មានសុខភាព៖ បើអ្នកស្ថិតក្នុងក្រុមខាងលើ ហើយចង់ផឹកទឹកក្រូចឆ្មារ គួរ “លាយជាមួយទឹកឱ្យច្រើន” និងមិនត្រូវផឹកក្នុងបរិមាណច្រើនហួសហេតុពេកឡើយ៕