យោងតាមការចុះផ្សាយពីសារព័ត៌មានសុខភាពបរទេស ជាតិខ្លាញ់អាក្រក់ និងទ្រីគ្លីសេរីដខ្ពស់ អាចបង្កជាបន្ទះរឹងក្នុងសរសៃឈាម ដែលនាំឱ្យសរសៃឈាមរួមតូច និងរាំងស្ទះលំហូរឈាម។ ខាងក្រោមនេះជាសញ្ញាព្រមានដែលបង្ហាញខ្លួនតាមរយៈការដើរ៖
១. ហត់ ឬពិបាកដកដង្ហើម៖
ប្រសិនបើអ្នកមានអារម្មណ៍ថាដង្ហើមខ្លី ឬថប់ដង្ហើម សូម្បីតែដើរក្នុងចម្ងាយជិត ឬដើរយឺតៗ នេះអាចជាសញ្ញាថាជាតិខ្លាញ់កំពុងរាំងស្ទះសរសៃឈាមបេះដូង។ នៅពេលបេះដូងទទួលបានអុកស៊ីសែនមិនគ្រប់គ្រាន់ វានឹងធ្វើឱ្យអ្នកហត់ខុសធម្មតា និងប្រឈមខ្ពស់នឹងជំងឺគាំងបេះដូង។
២. ដៃ និងជើងត្រជាក់ ឬស្ពឹក៖
ការមានអារម្មណ៍ថាដៃជើងត្រជាក់ ស្លេកស្លាំង ឬស្ពឹកស្រពន់ក្នុងពេលដើរ បញ្ជាក់ថាចរន្តឈាមរត់ទៅកាន់អវយវៈមិនបានល្អ។ នេះបណ្តាលមកពីជាតិខ្លាញ់ទៅតាំងទីនៅតាមសរសៃឈាមគ្រឿងកុំផ្លិចដែលផ្គត់ផ្គង់ដៃ និងជើង។
៣. ឈឺចុកចាប់ ឬរមួលសាច់ដុំកំភួនជើង៖
ប្រសិនបើអ្នកឧស្សាហ៍រមួលក្រពើ ឬឈឺចាប់កំភួនជើងពេលដើរ ហើយបាត់ទៅវិញពេលឈប់សម្រាកនេះ។ វាបង្កឡើងដោយលំហូរឈាមទៅចិញ្ចឹមសាច់ដុំជើងមិនគ្រប់គ្រាន់ ដោយសារសរសៃឈាមរួមតូច។
៤. អស់កម្លាំងលឿនខុសធម្មតា៖
អារម្មណ៍ថាទន់ដៃទន់ជើង ឬអស់កម្លាំងល្ហិតល្ហៃសូម្បីតែដើរតិចតួច កើតឡើងដោយសារបេះដូងត្រូវប្រឹងធ្វើការខ្លាំងជាងមុនដើម្បីបូមឈាមកាត់តាមសរសៃឈាមដែលស្ទះ។
ដំបូន្មានសុខភាព៖ ប្រសិនបើអ្នកមានរោគសញ្ញាទាំងនេះលើសពី ២ ចំណុច ចូរប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីពិនិត្យឈាមមើលកម្រិតកូឡេស្តេរ៉ុល។ ការរកឃើញ និងព្យាបាលទាន់ពេលវេលា អាចការពារអ្នកពីជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូងបាន៕