អារម្មណ៍ឃ្លាននៅពេលយប់ គឺជាបញ្ហាទូទៅដែលមនុស្សជាច្រើនជួបប្រទះ។ មូលហេតុដែលធ្វើឱ្យអ្នកចេះតែឃ្លាន មិនមែនមកតែពីក្រពះទទេនោះទេ ប៉ុន្តែវាអាចបណ្តាលមកពីកត្តាជីវសាស្ត្រ និងទម្លាប់រស់នៅ ។
វិធីដោះស្រាយដើម្បីកុំឱ្យឃ្លានពេលយប់ ៖
–ញ៉ាំអាហារពេលល្ងាចឱ្យមានគុណភាព ៖ ត្រូវមានបន្លែ និងសាច់ (ប្រូតេអ៊ីន) ឱ្យបានច្រើន ដើម្បីឱ្យឆ្អែតបានយូរ។
–គេងឱ្យបានឆាប់៖ ការនៅយប់ជ្រៅធ្វើឱ្យរាងកាយបញ្ចេញអ័រម៉ូនឃ្លានកាន់តែច្រើន។
–ញ៉ាំទឹកឱ្យបានច្រើន៖ នៅពេលមានអារម្មណ៍ឃ្លានពេលយប់ សាកល្បងញ៉ាំទឹក ១ កែវសិន។
–ដុសធ្មេញភ្លាមក្រោយបាយល្ងាច៖ នេះគឺជាល្បិចផ្លូវចិត្តមួយដែលជួយឱ្យអ្នកមិនចង់ញ៉ាំអ្វីបន្ថែមទៀត។
សូមបញ្ជាក់ថា បើឃ្លានខ្លាំងពេក តើគួរញ៉ាំអ្វីដែលមិនធ្វើឱ្យធាត់?
ប្រសិនបើទ្រាំមិនបាន អ្នកគួរជ្រើសរើសអាហារសម្រន់ស្រាលៗដូចជា៖
–យ៉ាអួធម្មជាតិ (Greek Yogurt)
–គ្រាប់ធញ្ញជាតិ (អាល់ម៉ុន ឬគ្រាប់ស្វាយចន្ទី ៥-១០ គ្រាប់)
–ផ្លែឈើដែលមានជាតិស្ករទាប (ដូចជាផ្លែប៉ោម)
–ទឹកដោះគោស្រស់ក្តៅឧណ្ហៗ ១ កែវ