ជំងឺសសៃឈាមបេះដូងកើនឡើងជាលំដាប់មកទល់សព្វថ្ងៃនេះ ហើយកត្តាហានិភ័យចម្បងមួយនៃជំងឺនេះបណ្ដាលមកពីការកើនឡើងនូវជាតិខ្លាញ់ និងកូឡេស្តេរ៉ូលខ្ពស់ក្នុងឈាម។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែកុំបារម្ភ! ក៏ព្រោះអ្នកអាចសម្អាតសសៃឈាម និងបញ្ចុះកូឡេស្តេរ៉ូលជៀសផុតពីបញ្ហាស្ទះសសៃឈាមបានយ៉ាងមានប្រសិទ្ធិភាព ដោយគ្រាន់តែទទួលទានតែរុក្ខជាតិបែបធម្មជាតិមួយចំនួន។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងតែរុក្ខជាតិដែលមានប្រសិទ្ធិភាពបញ្ចុះកម្រិតកូឡេស្តេរ៉ូលមិនល្អ ៖
១. តែខ្ញី
ក្រៅពីមានប្រសិទ្ធិភាពដោះស្រាយបញ្ហាចង្អោរចង់ក្អួត, ពិបាករំលាយអាហារ, ក្អួត និងរាគហើយនោះ តែខ្ញីក៏មានលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលជួយកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អក្នុងចរន្តឈាមបានយ៉ាងប្រសើរផងដែរ។
២. តែរមៀត
ការទទួលទានតែរមៀតជាប្រចាំអាចជួយកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អបានគួរឱ្យកត់សម្គាល់ ហើយនោះក៏ព្រោះតែវាមានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក។
៣. តែខ្ទឹមស
តែខ្ទឹមស ជួយរក្សាសុខភាពសសៃឈាមបេះដូងល្អប្រសើរ ដោយវាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម និងការរលាកដែលជួយកាត់បន្ថយបញ្ហារលាកផ្សេងៗក្នុងសសៃឈាម ក៏ដូចជាកម្រិតនៃកូឡេស្តេរ៉ូលមិនល្អ ព្រមទាំងទប់ស្កាត់ការបំផ្លាញដល់ជញ្ចាំងខាងក្នុងនៃសសៃឈាមផងដែរ។
៤. តែឈើអែម
ឈើអែមមានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក និងសមាសធាតុកាត់បន្ថយកម្រិនៃកូឡេស្តេរ៉ូលអាក្រក់ ដោយរក្សាស្ថេរភាពនៃកូឡេស្តេរ៉ូលល្អ។ ដូច្នេះអ្នកគួរបន្ថែមតែឈើអើម ១ ពែងក្នុងរបបអាហារប្រចាំថ្ងៃ ប្រសិនបើចង់កាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អក្នុង
ឈាម។
ទោះជាយ៉ាងណា តែរុក្ខជាតិមួយចំនួនខាងលើអាចបញ្ចុះកម្រិតកូឡេស្តេរ៉ូលប្រកបដោយប្រសិទ្ធិភាពបានលុះត្រាតែអ្នកមានរបបអាហារត្រឹមត្រូវ និងតែងធ្វើលំហាត់ប្រាណជាប្រចាំផងដែរ៕