ការជ្រើសរើសអាហារពេលព្រឹកបានត្រឹមត្រូវ មិនត្រឹមតែជួយឱ្យអ្នកមានសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាគន្លឹះដ៏សំខាន់ក្នុងការរក្សារាង និងស្រកទម្ងន់ផងដែរ។ គោលការណ៍សំខាន់ គឺអាហារដែលមានជាតិសរសៃ (Fiber) ខ្ពស់ ប្រូតេអ៊ីន (Protein) ខ្ពស់ និងស្ករទាប។
ខាងក្រោមនេះ គឺជាប្រភេទអាហារពេលព្រឹកដែលអ្នកគួរទទួលទាន ៖
១. ក្រុមអាហារដែលផ្តល់ថាមពល និងមិនធ្វើឱ្យធាត់
–ស៊ុត (ស្ងោរ ឬចៀនដាក់ប្រេងតិច)៖ ស៊ុតមានជាតិប្រូតេអ៊ីនខ្ពស់ ដែលធ្វើឱ្យអ្នកឆ្អែតបានយូរ និងកាត់បន្ថយការឃ្លានអាហារផ្ដេសផ្ដាសនៅចន្លោះពេលបាយ។
–គ្រាប់ធញ្ញជាតិ (Oats)៖ សំបូរទៅដោយជាតិសរសៃ (Fiber) ជួយដល់ប្រព័ន្ធរំលាយអាហារ និងជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។
–ផ្លែឈើស្រស់៖ ដូចជា ផ្លែប៉ោម, ផ្លែបឺរ (Avocado), ឬផ្លែប៊ឺរី (Berries)។ ផ្លែឈើទាំងនេះមានកាឡូរីទាប និងមានវីតាមីនច្រើន។
–យ៉ាអួធម្មជាតិ (Greek Yogurt)៖ ជ្រើសរើសប្រភេទដែលគ្មានជាតិស្ករ (Sugar-free)។ វាជួយដល់សុខភាពពោះវៀន និងផ្តល់ប្រូតេអ៊ីន។
២. បន្លែ និងភេសជ្ជៈល្អសម្រាប់ពេលព្រឹក
–បន្លែបៃតង៖ អ្នកអាចញ៉ាំសាឡាត់ ឬបន្ថែមបន្លែក្នុងស៊ុតចៀន។
–ទឹកស្អាត ឬទឹកក្តៅឧណ្ហៗ៖ គួរញ៉ាំទឹក ១-២ កែវភ្លាមៗក្រោយភ្ញាក់ពីគេង ដើម្បីដាស់ប្រព័ន្ធមេតាបូលីស (ដុតរំលាយអាហារ)។
–កាហ្វេខ្មៅ ឬតែបៃតង ៖ បើអ្នកចូលចិត្តភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន គួរញ៉ាំកាហ្វេខ្មៅ (គ្មានស្ករ/គ្មានទឹកដោះគោ) ដែលជួយដុតរំលាយជាតិខ្លាញ់បានល្អ។