យោងតាមការចុះផ្សាយរបស់សារព័ត៌មានសុខភាព ការពិភាក្សាអំពីអត្ថប្រយោជន៍នៃការលេបទឹកកាមជារឿយៗផ្អែកលើសមាសធាតុគីមីដែលមាននៅក្នុងនោះ។ តាមបែបវិទ្យាសាស្ត្រ ទឹកកាមមានផ្ទុកនូវសារធាតុចិញ្ចឹមសំខាន់ៗមួយចំនួនដូចជា ប្រូតេអ៊ីន វីតាមីន C វីតាមីន B12 កាល់ស្យូម ម៉ាញ៉េស្យូម និងជាតិស្ករហ្វ្រុកតូស ដែលផ្តល់ថាមពលដល់កោសិកាមេជីវិត។
សារធាតុទាំងនេះត្រូវបានគេជឿថាអាចជួយបង្កើនអារម្មណ៍ស្រស់ស្រាយ និងកាត់បន្ថយភាពតានតឹងបានមួយកម្រិត ដោយសារវត្តមាននៃអ័រម៉ូនដូចជា អុកស៊ីតូស៊ីន និងមេឡាតូនីន ដែលជួយឱ្យរាងកាយមានអារម្មណ៍ធូរស្រាល និងគេងលក់ស្កប់ស្កល់។
ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញសុខភាពបានបញ្ជាក់ថា បរិមាណសារធាតុចិញ្ចឹមដែលមានក្នុងទឹកកាមគឺមានតិចតួចបំផុត បើធៀបនឹងតម្រូវការរាងកាយប្រចាំថ្ងៃ។ អ្វីដែលសំខាន់បំផុតដែលត្រូវយកចិត្តទុកដាក់គឺហានិភ័យនៃការឆ្លងជំងឺកាមរោគតាមរយៈការរួមភេទតាមមាត់។ ការលេបទឹកកាមពីដៃគូដែលមានផ្ទុកមេរោគ អាចបណ្តាលឱ្យឆ្លងជំងឺសាហាវៗដូចជា ហ៊ីវ ស្វាយ ប្រមេះ និងរលាកថ្លើមប្រភេទបេជាដើម។ ដូច្នេះ ការយល់ដឹងពីសុខភាពរបស់ដៃគូ និងការប្រុងប្រយ័ត្នខ្ពស់គឺជាកត្តាចាំបាច់ ដើម្បីជៀសវាងផលវិបាកដែលមិននឹកស្មានដល់ដល់សុខភាពរាងកាយ៕