យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការក្លាយជាដៃគូដ៏អស្ចារ្យក្នុងរឿងលើគ្រែ មិនមែនស្ថិតលើបច្ចេកទេសស្មុគស្មាញតែមួយមុខនោះទេ ប៉ុន្តែវាគឺជាការរួមបញ្ចូលគ្នារវាងការយល់ចិត្ត និងសិល្បៈនៃទំនាក់ទំនង។ យោងតាមអ្នកជំនាញ សញ្ញាទាំង ៩ ខាងក្រោមនេះគឺជាជញ្ជីងវាស់ស្ទង់សមត្ថភាពរបស់អ្នក៖
សញ្ញាដែលច្បាស់បំផុតគឺនៅពេល ដៃគូចង់បន្តជាមួយអ្នកម្តងទៀត ព្រោះពួកគេមានអារម្មណ៍សុវត្ថិភាព និងក្តីសុខ។ អ្នកដែលពូកែពិតប្រាកដគឺ មិនផ្តោតតែលើចំណុចកំពូល ឬការប្រញាប់ប្រញាល់នោះទេ ប៉ុន្តែពួកគេចេះ បន្ថយល្បឿន ដើម្បីសាងភាពស្និទ្ធស្នាល និងរីករាយជាមួយចង្វាក់នៃក្តីស្រឡាញ់។ អ្វីដែលសំខាន់បំផុតគឺ ចំណង់ខ្លាំងពិតប្រាកដ និងការចូលរួមផ្នែកអារម្មណ៍ ដែលវាមានតម្លៃជាងក្បាច់ប្លែកៗទៅទៀត។
ក្រៅពីសកម្មភាពផ្ទាល់ ការ ស្តាប់ និងសម្របខ្លួន ទៅតាមតម្រូវការដៃគូ រួមទាំងការចេះ អានភាសាកាយវិការ គឺជាគុណសម្បត្តិដែលមិនអាចខ្វះបាន។ ដៃគូដ៏ល្អត្រូវតែ គោរពព្រំដែន របស់គ្នាទៅវិញទៅមក និងចេះ គ្រប់គ្រងអារម្មណ៍រំភើប ឱ្យបានល្អទោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។ ចុងក្រោយដែលមនុស្សជាច្រើនមើលរំលង គឺការ យកចិត្តទុកដាក់ក្រោយការរួមភេទ ដូចជាការឱបថើប និងការសន្ទនាផ្អែមល្ហែម ដែលជាស្ពានចងភ្ជាប់ទំនាក់ទំនងឱ្យកាន់តែរឹងមាំ និងមានន័យ៕