យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការមានក្បាលពោះធំ ឬហើម មិនមែនដោះស្រាយបានត្រឹមតែការហាត់ប្រាណធ្ងន់ៗនោះទេ ការផ្លាស់ប្តូរទម្លាប់រស់នៅប្រចាំថ្ងៃសាមញ្ញៗ ក៏អាចជួយឱ្យអ្នកមានពោះរាបស្មើបានយ៉ាងមានប្រសិទ្ធភាពផងដែរ៖
ចាប់ផ្តើមដំបូងដោយការ អនុវត្តដកដង្ហើមវែងៗ និងយឺតៗ ដែលជួយរឹតបន្តឹងសាច់ដុំពោះ និងកាត់បន្ថយអ័រម៉ូនស្ត្រេស (មូលហេតុបង្កឱ្យមានខ្លាញ់ក្បាលពោះ)។ ទន្ទឹមនឹងនេះ ការរក្សា ឥរិយាបថឈរ និងអង្គុយឱ្យត្រង់ខ្នង ជានិច្ច នឹងជួយឱ្យសាច់ដុំពោះតឹងណែន និងមើលទៅស្លីមភ្លាមៗ។ ចំណុចសំខាន់មួយទៀត គឺត្រូវ ជៀសវាងការទំពារស្ករកៅស៊ូ និងភេសជ្ជៈមានហ្គាស ព្រោះវាធ្វើឱ្យខ្យល់ចូលក្នុងក្រពះច្រើន ដែលបង្កឱ្យមានការហើមពោះ។
ក្រៅពីនេះ ការជ្រើសរើសអាហារដែល ជំនួយដល់ការរំលាយអាហារ ដូចជា ម្នាស់ ឬល្ហុង នឹងជួយកម្ចាត់អាហារដែលនៅសេសសល់ក្នុងពោះវៀន កាត់បន្ថយការកកកុញឧស្ម័នបានយ៉ាងល្អ។ ចុងក្រោយ ការ គេងឱ្យបានគ្រប់គ្រាន់ ៧-៨ ម៉ោង គឺជាគន្លឹះសម្ងាត់បំផុត ព្រោះនៅពេលរាងកាយសម្រាកបានពេញលេញ វានឹងជួយគ្រប់គ្រងអរម៉ូនមិនឱ្យរក្សាទុកជាតិខ្លាញ់លើសនៅត្រង់ក្បាលពោះ។ ការអនុវត្តទម្លាប់ទាំង ៥ នេះជាប្រចាំ នឹងផ្លាស់ប្តូររាងកាយរបស់អ្នកឱ្យកាន់តែមានទំនុកចិត្ត និងសុខភាពល្អ៕