យោងតាមការចុះផ្សាយរបស់សារព័ត៌មានសុខភាពបានឱ្យដឹងថាការជ្រើសរើសបន្លែឱ្យបានត្រឹមត្រូវ មិនត្រឹមតែជួយដល់សុខភាពទូទៅប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជា “ឱសថធម្មជាតិ” ដ៏ល្អសម្រាប់ពង្រឹងសមត្ថភាពផ្លូវភេទបុរសផងដែរ។
ក្នុងនោះ ស្ពៃពួយឡេង ដើរតួជាអ្នកពង្រីកសរសៃឈាមធម្មជាតិ ជួយឱ្យលំហូរឈាមរត់ទៅកាន់គ្រប់ផ្នែកនៃរាងកាយបានល្អប្រសើរ ដែលជាគន្លឹះនៃភាពរឹងមាំ។ រីឯ ស្ពៃក្តោប វិញ សម្បូរទៅដោយជាតិដែក និងម៉ាញ៉េស្យូម ដែលជួយបង្កើនកម្រិតអរម៉ូនតេស្តូស្តេរ៉ូន និងផ្តល់ថាមពលឱ្យរាងកាយស៊ូទ្រាំបានយូរ។
ក្រៅពីនេះ ស្លឹកស្ពៃក្តោប ក៏មានអត្ថប្រយោជន៍មិនធម្មតាដែរ ដោយវាមានផ្ទុកសារធាតុជួយកាត់បន្ថយអ័រម៉ូនស្ត្រេស ធ្វើឱ្យអារម្មណ៍ធូរស្រាល និងបង្កើនភាពទាក់ទាញតាមបែបធម្មជាតិ។ ចុងក្រោយគឺ បន្លែសាឡាដ (ប្រភេទរ៉ុក្កែត) ដែលសម្បូរវីតាមីន K ជួយឱ្យសរសៃឈាមមានសុខភាពល្អ និងមានភាពបត់បែនខ្ពស់ ធ្វើឱ្យបុរសមានអារម្មណ៍ស្វាហាប់ និងឆាប់ងើបកម្លាំងឡើងវិញ។ ការរួមបញ្ចូលបន្លែទាំង ៤ មុខនេះក្នុងរបបអាហារ គឺជាវិធីសាស្ត្រដ៏វៃឆ្លាតដើម្បីរក្សាសុខភាពផ្លូវភេទ និងភាពជឿជាក់របស់បុរស៕