ការទទួលទានទឹកគ្រាប់ជី គឺជាទម្លាប់ដ៏ល្អមួយសម្រាប់សុខភាព ព្រោះគ្រាប់រុក្ខជាតិអច្ឆរិយនេះសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន ។
នេះគឺជាអត្ថប្រយោជន៍សំខាន់ៗដែលរាងកាយទទួលបានពីការផឹកទឹកគ្រាប់ជី ៖
១. ជំនួយដល់ការសម្រកទម្ងន់
គ្រាប់ជីមានសមត្ថភាពបឺតស្រូបទឹកបានរហូតដល់ ១០-១២ ដង នៃទម្ងន់របស់វា។ នៅពេលអ្នកផឹកវា៖
-វាបង្កើតជាស្រទាប់ជែលក្នុងក្រពះ ដែលធ្វើឱ្យអ្នកមានអារម្មណ៍ថា “ឆ្អែតបានយូរ”។
-កាត់បន្ថយការឃ្លានអាហារផ្ដេសផ្ដាស និងជួយកាត់បន្ថយការស្រូបយកជាតិស្ករ និងខ្លាញ់។
២. បំប៉នប្រព័ន្ធរំលាយអាហារ និងកម្ចាត់ជាតិពុល
–ជាតិសរសៃ (Fiber) ខ្ពស់៖ គ្រាប់ជីជួយសម្រួលដល់ចលនាពោះវៀន ការពារការទល់លាមក និងជួយលាងសម្អាតកាកសំណល់ក្នុងប្រព័ន្ធរំលាយអាហារ។
-វាដើរតួជាអ្នកបោសសម្អាតជាតិពុលពីក្នុងពោះវៀនយ៉ាងមានប្រសិទ្ធភាព។
+ ពង្រឹងសុខភាពបេះដូង និងកាត់បន្ថយកូឡេស្តេរ៉ុល
-គ្រាប់ជីសម្បូរទៅដោយអាស៊ីតខ្លាញ់ Omega-3 ដែលជួយកាត់បន្ថយជាតិខ្លាញ់អាក្រក់ (LDL) និងបង្កើនខ្លាញ់ល្អ (HDL)។
-វាជួយកាត់បន្ថយសម្ពាធឈាម និងការពារហានិភ័យនៃជំងឺសរសៃឈាមបេះដូង។
៤. គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម
-សម្រាប់អ្នកមានជំងឺទឹកនោមផ្អែមប្រភេទទី២ គ្រាប់ជីជួយឱ្យការស្រូបយកជាតិស្ករទៅក្នុងឈាមមានភាពយឺតៗ ដែលការពារមិនឱ្យជាតិស្ករឡើងខ្ពស់ភ្លាមៗក្រោយពេលញ៉ាំអាហារ។
៥. ផ្ដល់ជាតិរ៉ែដល់ឆ្អឹង និងធ្មេញ
ទោះបីជាគ្រាប់តូចៗមែន ប៉ុន្តែវាសម្បូរទៅដោយ៖
–កាល់ស្យូម (Calcium): ខ្ពស់ជាងទឹកដោះគោបើធៀបក្នុងបរិមាណស្មើគ្នា។
–ផូស្វ័រ និងម៉ាញ៉េស្យូម: ដែលចាំបាច់បំផុតសម្រាប់ភាពរឹងមាំនៃឆ្អឹង និងធ្មេញ។