ដើម្បីកុំឱ្យធាត់ និងជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ ពេលវេលាដែលល្អបំផុតសម្រាប់ទទួលទានអាហារពេលល្ងាចគឺ ៖
វេលាដែលល្អបំផុត ៖ ចន្លោះម៉ោង ៦:០០ ដល់ ៧:០០ យប់
គោលការណ៍សំខាន់បំផុត គឺ៖អ្នកគួរញ៉ាំអាហារពេលល្ងាចឱ្យបានយ៉ាងហោចណាស់ ៣ម៉ោង មុនពេលចូលគេង។
ហេតុអ្វីបានជាត្រូវញ៉ាំមុនពេលចូលគេង ៣ ម៉ោង?
-ជួយដុតរំលាយអាហារ ៖ រាងកាយត្រូវការពេលវេលាដើម្បីរំលាយអាហារដែលអ្នកបានញ៉ាំ។ បើអ្នកញ៉ាំហើយចូលគេងភ្លាម ថាមពលទាំងនោះមិនត្រូវបានប្រើប្រាស់ឡើយ ហើយវានឹងបំប្លែងទៅជា ខ្លាញ់ សន្សំទុកក្នុងរាងកាយ (ជាពិសេសនៅត្រង់ក្បាលពោះ)។
-ការពារជំងឺច្រាលទឹកអាស៊ីត៖ ការញ៉ាំយប់ជ្រៅ រួចចូលគេងភ្លាម អាចធ្វើឱ្យអ្នកភើមកវិញ ឬក្រហាយទ្រូង និងធ្វើឱ្យគេងមិនលក់។
-គុណភាពនៃការគេង៖ កាលណាប្រព័ន្ធរំលាយអាហារធ្វើការធ្ងន់នៅពេលយប់ វានឹងរំខានដល់ដំណេករបស់អ្នក។ ការគេងមិនស្កប់ស្កល់ ក៏ជាមូលហេតុមួយដែលធ្វើឱ្យរាងកាយងាយនឹង ឡើងទម្ងន់ ផងដែរ។
ចុះបើឃ្លាននៅពេលយប់ជ្រៅ តួធ្វើដូចម្តេច?
ប្រសិនបើអ្នកចៀសមិនរួច ហើយមានអារម្មណ៍ថាឃ្លានខ្លាំងនៅម៉ោង ៩ ឬ ១០ យប់ អ្នកគួរជ្រើសរើសអាហារស្រាលៗដែលមិនធ្វើឱ្យធាត់ដូចជា៖
-ទឹកដោះគោស្រស់គ្មានជាតិស្ករ (Warm Milk) ១ កែវតូច។
-ផ្លែប៉ោមខៀវ ឬ ផ្លែស្រកានាគ ២-៣ ចំណិត។
-យ៉ាអួ (Yogurt) ធម្មជាតិ ១ កំប៉ុងតូច។