ដើម្បីទទួលបានរាងស្អាត និងសុខភាពល្អ របបអាហារពេលល្ងាច គឺសំខាន់បំផុត ព្រោះវាជាពេលវេលាដែលរាងកាយជិតសម្រាក និងមិនសូវត្រូវការថាមពលច្រើនដូចពេលព្រឹក ឬថ្ងៃត្រង់ឡើយ។
ខាងក្រោមនេះ គឺជាជម្រើសអាហារដែលអ្នកគួរញ៉ាំនៅពេលល្ងាច ៖
១. ប្រភេទប្រូតេអ៊ីនមានជាតិខ្លាញ់ទាប
អាហារទាំងនេះជួយជួសជុលសាច់ដុំ និងធ្វើឱ្យអ្នកឆ្អែតបានយូរដោយមិនឡើងគីឡូ ៖
-សាច់ទ្រូងមាន់៖ ស្ងោរ ឬអាំង (មិនយកស្បែក)។
-ត្រី៖ ត្រីស្ងោរ ស៊ុបត្រី ឬត្រីអាំង (ត្រីសម្បូរអូមេហ្គា ៣ ល្អសម្រាប់ខួរក្បាល និងស្បែក)។
-ស៊ុតស្ងោរ៖ ញ៉ាំ ១ ឬ ២ គ្រាប់ (បើខ្លាចឡើងគីឡូខ្លាំង អាចញ៉ាំតែផ្នែកស៊ុតស)។
-តៅហ៊ូ៖ ជាប្រភពប្រូតេអ៊ីនពីសណ្តែកសៀងដែលល្អបំផុត។
២. បន្លែបៃតង និងបន្លែចម្រុះពណ៌
បន្លែសម្បូរទៅដោយហ្វៃប័រ (Fiber) ដែលជួយដល់ប្រព័ន្ធរំលាយអាហារ៖
-សាឡាត់ចម្រុះ៖ ញ៉ាំបន្លែស្រស់ លាយជាមួយប្រេងអូលីវ ឬទឹកក្រូចឆ្មារ (ជៀសវាងទឹកជ្រលក់ដែលមានជាតិក្រែម ឬម៉ាយ៉ូណែស)។
-បន្លែស្រុះ ឬឆាទឹក៖ ផ្កាខាត់ណាខៀវ, ស្ពៃចង្កឹះ, ការ៉ុត ឬត្រកួន។
៣. គ្រាប់ធញ្ញជាតិ និងមើម
បើអ្នកនៅតែឃ្លានបាយ គួរជំនួសមកវិញនូវ៖
-បាយសម្រូប ឬបាយអង្ករសម្រក៖ ញ៉ាំត្រឹម ១ កូនចានតូច។
-ដំឡូងជ្វាស្ងោរ៖ ជំនួសបាយបានយ៉ាងល្អ និងជួយឱ្យស្បែកស្អាត។
-ពោតស្ងោរ ឬគ្រាប់ធញ្ញជាតិផ្សេងៗ។
៤. ផ្លែឈើដែលមិនសូវផ្អែម
-ផ្លែប៉ោមខៀវ, ផ្លែបឺរ (Avocado), ផ្លែស្រកានាគ ឬល្ហុងទុំ (ជួយបន្ទោបង់ស្រួលនៅពេលព្រឹក)។