អ្នកប្រហែលជាមិនចង់មានជំងឺពុកឆ្អឹងឡើយនៅពេលអាយុកាន់តែច្រើន ដោយសារតែវាជាអ្វីមួយដែលអាចធ្វើឲ្យអ្នកមិនអាចរស់នៅក្នុងជីវិតធម្មតា និងសប្បាយចិត្តបាន។ គ្រាន់តែស្រមៃទៅលើរឿងគ្រប់យ៉ាងដែលអ្នកនឹងមិនអាចធ្វើបាន នៅពេលដែលអ្នកមានការបាក់បែកឆ្អឹងក្នុងពេលចាស់ជរា ពិតជារឿងមួយគួរឲ្យសោកសង្រេងណាស់ទៅហើយ។ 

អ្វីដែលជាដំណឹងល្អនោះគឺថា ការពុកឆ្អឹងគឺជាជំងឺឆ្អឹងមួយប្រភេទដែលអាចការពារបាន។ ខាងក្រោមនេះគឺជាគន្លឹះខ្លះៗក្នុងការបង្ការជំងឺពុកឆ្អឹងចាប់ពីពេលនេះទៅ៖

ឈប់ជក់បារី

មានជំងឺច្រើនណាស់ដែលការជក់បារីអាចបង្កនៅក្នុងរាងកាយបាន ហើយក្នុងនោះក៏មានជំងឺពុកឆ្អឹងផងដែរ។ អ្នកក៏គួរតែចៀសវាងការស្រូបផ្សែងបារីពីគេដែរបើសិនជាអ្នកមិនមែនជាអ្នកជក់បារី។ 

កាត់បន្ថយការញ៉ាំគ្រឿងស្រវឹង

យ៉ាងណាមិញ ការញ៉ាំគ្រឿងស្រវឹងក្នុងកម្រិតមធ្យមពិតជាមានប្រយោជន៍ចំពោះសុខភាព។ ប៉ុន្តែបើសិនជាញ៉ាំច្រើនពេក វានឹងបង្ករឿងខុសគ្នាវិញ ហើយបញ្ហាមួយដែលអ្នកអាចប្រឈមនោះគឺជំងឺពុកឆ្អឹងនេះឯង។ 

អាហារមានតុល្យភាព

ការជ្រើសរើសអាហារមានតុល្យភាពនឹងជួយជម្រុញថា រាងកាយអ្នកនឹងទទួលបានជាតិកាលស្យូម និងវីតាមីន D គ្រប់គ្រាន់ ប៉ុន្តែអ្នកក៏អាចទទួលបានជាតិកាលស្យូមពីពន្លឺព្រះអាទិត្យបានដែរ។ 

ហាត់ប្រាណទៀងទាត់

វាគឺជារឿងសំខាន់បំផុតដែលអ្នកត្រូវហាត់ប្រាណជាទៀងទាត់បើសិនជាអ្នកចង់ការពារកុំឲ្យខ្លួនមានជំងឺពុកឆ្អឹង។ ការដើរ ការរត់យឺតៗ ការរាំ និងលោតអណ្តាក់គឺជាការហាត់ប្រាណដ៏អស្ចារ្យស្រាប់ហើយ។ ការហាត់ប្រាណក៏ជួយបង្ការភាពធាត់ជញរុល ដែលអាចបង្កើនការប្រឈមកាន់តែខ្លាំងជំងឺពុកឆ្អឹងថែមទៀត៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង