យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសបានឱ្យដឹងថា ទោះបីជាម្រះមានរសជាតិល្វីងបន្តិចមែន ប៉ុន្តែវាគឺជាអាហារដ៏មានតម្លៃបំផុតក្នុងការជួយសម្លាប់មេរោគ និងបាក់តេរីផ្សេងៗនៅក្នុងរាងកាយ។ តាមរយៈការសិក្សាបានបង្ហាញថា ម្រះមានផ្ទុកនូវសមាសធាតុប្រឆាំងនឹងមេរោគ ដែលដើរតួនាទីយ៉ាងសកម្មក្នុងការកម្ចាត់ភ្នាក់ងារចម្លងរោគដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព។
ការទទួលទានផ្លែម្រះជាប្រចាំ មិនត្រឹមតែជួយសម្អាតឈាម និងជាតិពុលចេញពីក្នុងខ្លួនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយជំរុញដល់ប្រព័ន្ធការពាររាងកាយឱ្យកាន់តែមានសមត្ថភាពខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគផ្សេងៗ។ នេះគឺជាវិធីសាស្ត្របែបធម្មជាតិដ៏សាមញ្ញមួយ ដើម្បីរក្សារាងកាយឱ្យមានភាពស្អាតស្អំ និងមានសុខភាពល្អមាំមួនជានិច្ច៕