យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសបានឱ្យដឹងថា ផ្កាគូឆាយ ឬស្លឹកគូឆាយ មិនត្រឹមតែជាបន្លែសម្រាប់បន្ថែមរសជាតិអាហារឱ្យកាន់តែឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែវាមានផ្ទុកនូវសារធាតុ ស្ពាន់ធ័រ យ៉ាងច្រើនលើសលប់។ សារធាតុនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្លាប់មេរោគ បាក់តេរី និងបណ្ដេញជាតិពុលផ្សេងៗដែលកកស្ទះនៅក្នុងបំពង់រំលាយអាហារ។
ការទទួលទានផ្កាគូឆាយជាប្រចាំ នឹងជួយបង្កើនប្រសិទ្ធភាពនៃដំណើរការរំលាយអាហារឱ្យកាន់តែរលូន និងជួយរាងកាយឱ្យមានលទ្ធភាពទប់ទល់នឹងបញ្ហាផ្សេងៗដែលកើតមានចំពោះប្រព័ន្ធរំលាយអាហារ។ នេះគឺជាវិធីសាស្ត្រដ៏សាមញ្ញក្នុងការ “សម្អាត” រាងកាយពីខាងក្នុង ដើម្បីធានាថាប្រព័ន្ធរំលាយអាហាររបស់អ្នកមានសុខភាពល្អ និងមានថាមពលជានិច្ច៕