យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសបានឱ្យដឹងថា ត្រួយស្ដៅដែលយើងតែងតែនិយមទទួលទានជាមួយទឹកត្រីផ្អែមនោះ មិនត្រឹមតែមានឱជារសឆ្ងាញ់ប្លែកប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាឱសថធម្មជាតិដ៏ល្អក្នុងការដោះស្រាយបញ្ហាពិសក្នុងតម្រងនោម។ ដោយសារវាមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម និងសមាសធាតុបន្សាបជាតិពុលខ្ពស់ ស្ដៅដើរតួនាទីយ៉ាងសកម្មក្នុងការជួយជំរុញឱ្យតម្រងនោមអាចបញ្ចេញកាកសំណល់ និងជាតិពិសដែលកកស្ទះចេញមកក្រៅ។
ការទទួលទានត្រួយស្ដៅក្នុងកម្រិតសមស្រប នឹងជួយសម្រួលដល់ដំណើរការចម្រោះឈាមរបស់តម្រងនោមឱ្យកាន់តែរលូន កាត់បន្ថយការរលាក និងការពារសរីរាង្គដ៏សំខាន់មួយនេះពីការបំផ្លាញដោយជាតិពុលផ្សេងៗ។ ទោះបីជាវាមានរសជាតិល្វីងបន្តិចមែន ប៉ុន្តែវាអាចជា “ឱកាសធម្មជាតិ” ដែលជួយឱ្យរាងកាយរបស់អ្នកស្អាត និងមានសុខភាពល្អពីខាងក្នុងមក៕