យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសបានបង្ហាញឱ្យដឹងថា ផ្លែននោងដែលជាបន្លែដ៏ពេញនិយមក្នុងរបបអាហារប្រចាំថ្ងៃ ត្រូវបានគេរកឃើញថាមានគុណសម្បត្តិយ៉ាងអស្ចារ្យក្នុងការជួយព្យាបាលជំងឺផ្ដាសាយ និងក្អក។ តាមរយៈការសិក្សាបានបញ្ជាក់ថា សារធាតុចិញ្ចឹមដែលមាននៅក្នុងបន្លែប្រភេទនេះ មានសមត្ថភាពជួយកាត់បន្ថយការរលាក និងជួយដោះស្រាយបញ្ហាប្រព័ន្ធដង្ហើមបានយ៉ាងមានប្រសិទ្ធភាព។
នៅពេលដែលអ្នកមានអាការផ្ដាសាយ ឬក្អក ការទទួលទានផ្លែននោងអាចជួយសម្រួលដល់ការដកដង្ហើម និងកាត់បន្ថយស្លេស ដែលធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្រាលបានឆាប់រហ័ស។ ក្រៅពីមានរសជាតិឆ្ងាញ់ និងងាយស្រួលរកទិញ ផ្លែននោងបានក្លាយជាជម្រើសដ៏ល្អមួយបែបធម្មជាតិ សម្រាប់ជួយពង្រឹងប្រព័ន្ធការពាររាងកាយឱ្យកាន់តែរឹងមាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺដែលបង្កឡើងដោយអាកាសធាតុប្រែប្រួល៕