យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសបានឱ្យដឹងថា ដំឡូងពណ៌ស្វាយកំពុងក្លាយជាអាហារពេញនិយមសម្រាប់អ្នកដែលចង់ថែរក្សារាង និងសុខភាព។ ដោយសារវាមានផ្ទុកនូវសារធាតុកាបូអ៊ីដ្រាតដែលមានគុណភាពខ្ពស់ ដំឡូងប្រភេទនេះអាចប្រើប្រាស់សម្រាប់ទទួលទានជំនួសបាយជាប្រចាំបានយ៉ាងប្រសើរ។
ការទទួលទានដំឡូងពណ៌ស្វាយជំនួសបាយ មិនត្រឹមតែជួយឱ្យរាងកាយទទួលបានថាមពលគ្រប់គ្រាន់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពសម្រាប់អ្នកដែលកំពុងស្ថិតក្នុងរបបអាហារតមដើម្បីសម្រកទម្ងន់ផងដែរ។ វាជួយកាត់បន្ថយការទទួលទានបាយសក្នុងបរិមាណច្រើនពេក ដែលជាកត្តារួមចំណែកដល់ការគ្រប់គ្រងទម្ងន់បានយ៉ាងល្អ។ ក្រៅពីជួយឱ្យឆាប់ឆ្អែតបានយូរ ដំឡូងពណ៌ស្វាយក៏ផ្ដល់នូវសារធាតុចិញ្ចឹមផ្សេងៗដែលចាំបាច់សម្រាប់រាងកាយ ធ្វើឱ្យវាក្លាយជាអាហារបំប៉នសុខភាពដ៏ឆ្លាតវៃសម្រាប់អ្នករស់នៅក្នុងសម័យថ្មី៕